ត្រឹមឆ្នាំ២០២២ កម្ពុជាប្រើឥណទានពីកូរ៉េអស់ជាង ១.៦០០លានដុល្លារ សម្រាប់គម្រោងអាទិភាព

កម្ពុជា និងកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣២ កិច្ចព្រមព្រៀង ដែលមានទឹកប្រាក់សរុប ១.៦០០ លានដុល្លារ សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ និងកម្មវិធីចំនួន ២៩ គិតត្រឹមឆ្នាំ២០២២។

តួលេខនេះ​ត្រូវបានលើកឡើងក្នុងជំនួបរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយឯកឧត្តម​បណ្ឌិត Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋកូរ៉េ ថ្មី ប្រចាំនៅកម្ពុជា នៅថ្ងៃទី៣ ខែមេសា។

យោងតាមសេចក្តីប្រកាសព័ត៌មាន គិតចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង មានចំនួនប្រមាណ ៤៥៥លានដុល្លារ និងក្នុងក្របខ័ណ្ឌឥណទានសម្បទាន គិតចាប់ពីឆ្នាំ២០០១ ដល់ដំណាច់ឆ្នាំ២០២២ ភាគីកូរ៉េ បានសន្យា ផ្តល់ឥណទានសម្បទាន មានទឹកប្រាក់សរុបប្រមាណជាង ១.៨០០ លានដុល្លារ។​

ចេញពីកិច្ចសន្យានេះ មានកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣២ កិច្ចព្រមព្រៀង បានចុះហត្ថលេខា ដែលមានទឹកប្រាក់សរុប ១.៦០០ លានដុល្លារ សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ និងកម្មវិធីចំនួន ២៩។​

ទន្ទឹមនឹងនេះ ភាគីកូរ៉េ ក៏បានសន្យាផ្តល់ឥណទានបន្តទៀត តាមរយៈកិច្ចព្រមព្រៀងសម្របសម្រួលក្របខ័ណ្ឌថ្មី ដែលមានទឹកប្រាក់ ១.៥០០ លានដុល្លារ សម្រាប់ឆ្នាំ២០២២ ដល់ ឆ្នាំ២០២៦ ដោយផ្តោតលើបេក្ខភាពគម្រោងលើគម្រោងអភិវឌ្ឍន៍ស្របតាមវិស័យអាទិភាពសំខាន់ៗ។

ភាគីទាំងពីរ ក៏បានពិភាក្សា អំពីគម្រោងអភិវឌ្ឍន៍ និងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េផងដែរ។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]