វិស័យបរធនបាលកិច្ចរំពឹងកើនខ្ពស់ដល់ប្រមាណ១ពាន់​លានដុល្លារ​ ត្រឹមចុងឆ្នាំ២០២៣នេះ

គិតរហូតមកទល់នឹងពេលនេះ វិស័យបរធនបាលកិច្ច​កម្ពុជាកំពុងមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ដោយកើនឡើងរហូតដល់ ៩៤០លានដុល្លារ និងរំពឹងថា នឹងកើនឡើងខ្ពស់ដល់ជាង ១ពាន់លានដុល្លារ នាចុងឆ្នាំ២០២៣នេះ។

នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច នៅក្នុងសិក្ខាសាលាស្តីពីបរធនបាលកិច្ច យន្តការប្រតិបត្តិការ និងពាក្យសព្ទគន្លឹះសម្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ។

ឯកឧត្តម បានមានប្រសាសន៍ថា ចំនួនបរធនបាលកិច្ច ដែលបាន​ចុះបញ្ជីកើន​ឡើងដល់ ៥១២ករណី ជាមួយទំហំបរធនបាល ដែលស្ថិតនៅក្នុងប្រតិបត្តិការនេះ កើនឡើងដល់ ៧៤៥​លានដុល្លារ សម្រាប់ទំហំដើមដែលបានចុះបញ្ជី។ ដោយសារកំណើនប្រតិបត្តិការនិងផលប្រយោជន៍ជំរុញឱ្យទំហំបរធនបាលកិច្ចសរុបនៅដើមឆ្នាំ២០២៣​នេះ មានកំណើនខ្ពស់រហូតដល់ ៩៤០លានដុល្លារ ហើយមានគោលដៅធ្វើយ៉ាងណាឱ្យកំណើនទំហំបរធនបាលកិច្ចកើនឡើងដល់១ពាន់លានដុល្លារ ឬស្មើនឹង ៤%នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។

ឯកឧត្ដមបានសង្កត់ធ្ងន់ទៀតថា កំណើនខ្ពស់យ៉ាងឆាប់រហ័សនៅក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជាត្រុវបានជំរុញដោយកត្តាមួយចំនួន រួមមាន ស្ថានភាពប្រទេសកម្ពុជា ដែលមានសន្ដិភាព ស្ថេរភាព​នយោបាយ​ ស្ថេរភាពសេដ្ឋកិច្ច និងទទួលបាននូវទំនុកចិត្តពី​វិនិយោគិន​បរទេស។

ជាមួយគ្នានេះដែរ ឯកឧត្ដមបន្ថែមថា វិស័យបរធនបាលកិច្ចបាននិងកំពុងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈ ៣ ចំណុចសំខាន់ៗ ទី១ បង្កើត និងបង្កើន ក៏ដូចជាទាក់ទាញទំនុកចិត្តពីអ្នកវិនិយោគ ពិសេស​វិនិយោគិនបរទេស ទី២ យន្តការរបស់បរធនបាលកិច្ច ជាយន្តការតាមដានត្រួតពិនិត្យអនុលោមភាពតាមច្បាប់ ក៏ដូចជាបញ្ចៀសហានិភ័យប្រតិបត្តិការលំហូរមូលធនពីវិស័យពាក់ព័ន្ធនានា និងទី៣ យន្តការនេះ មានភាពទន់ភ្លន់ បទបែន និងមានប្រសិទ្ធភាពអនុវត្ត ដែលអាចអនុញ្ញាតឱ្យវិនិយោគិនបរទេសមានការជ្រើសរើសប្រកបដោយទំនុកចិត្ត៕

គួរបញ្ជាក់ថា ច្បាប់ស្តីពីបរធនបាលកិច្ចឆ្នាំ២០១៩ បរទេសអាចទិញដីនៅកម្ពុជាបានតាមរយៈក្រុមហ៊ុនបរធនបាល ដែលបានចុះបញ្ជីបរធនបាលកិច្ចនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវ។ ការទិញនេះ ក៏ត្រូវធ្វើលិខិតបរធនកិច្ច ឬកិច្ចព្រមព្រៀងឈរឈ្មោះអនុលោមទៅតាមលក្ខខណ្ឌនៃច្បាប់ផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]