កម្ពុជា-ថៃ ចាប់ដៃគ្នានាំយកផ្សារទំនើប Big C ​មកបង្ហាញខ្លួននៅទីក្រុងរណបជ្រោយចង្វារ

ថ្មីៗនេះ អ្នកអភិវឌ្ឍដ៏ល្បីល្បាញរបស់កម្ពុជាគឺក្រុមហ៊ុន OCIC បានចុះអនុស្សារណៈជាមួយផ្សារទំនើប Big c របស់ប្រទេសថៃ ដើម្បីនាំយកផ្សារទំនើបយីហោល្បីនេះមកបង្ហាញខ្លួនក្នុងទីក្រុងរណបជ្រោយចង្វារថ្មី ដែលស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ។ នេះបើតាមការចុះផ្សាយរបស់ក្រុមហ៊ុន OCIC នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។

គម្រោងផ្សារទំនើប big c នេះ នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដីទំហំ ២,៧ហិកតា​ នៅម្តុំរង្វង់មូលនាងទេមមច្ឆា ត្រើយខាងកើតនៃស្ពានជ្រោយចង្វា ជិតតំបន់ពាណិជ្ជកម្មថ្មីរបស់ក្រុមហ៊ុន OCIC។

លោកស្រី Lim Lychin នាយិកាក្រុមហ៊ុន OCIC បានឱ្យដឹងថា ផ្សារទំនើប Big c នេះ នឹងក្លាយជាផ្សារទំនើបដំបូងគេក្នុងទីក្រុងរណបជ្រោយចង្វារ ដែលជាតំបន់ពាណិជ្ជកម្មថ្មី និងល្អបំផុតនៅរាជធានីភ្នំពេញ។

លោកស្រីបន្ត គោលដៅនៃការបង្កើតទីក្រុងរណបជ្រោយចង្វារនេះឡើង គឺដើម្បីប្រែក្លាយតំបន់ថ្មីនេះ ឱ្យទៅជាទីក្រុងពាណិជ្ជកម្មដ៏សម្បូរបែបបំផុតរបស់រាជធានីភ្នំពេញ ក្នុងនោះរួមមានគម្រោងធំៗជាច្រើននឹងត្រូវបង្កើតឡើង ដើម្បីបំពេញតម្រូវការរបស់វិនិយោគគិនជាតិ និងអន្តរជាតិ ឱ្យទទួលបាននូវការកំសាន្ត និងធ្វើពាណិជ្ជកម្មនៅនឹងកន្លែងតែមួយតែម្តង។

ជាមួយគ្នានេះដែរ លោក Gary Hardy នាយកប្រតិបតិ្តរបស់ផ្សារទំនើប big C ក៏បានបង្ហាញពីសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការពង្រីកបណ្តាញរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការចុះហត្ថលេខាលើផ្សារទំនើប BIG C ទី១នៅរាជធានីភ្នំពេញក្នុងខណ្ឌជ្រោយចង្វារនេះ ព្រោះកន្លងមកធ្លាប់មានតែប្រភេទផ្សារ big c ជាទម្រង់តូចគឺ “BIG C MINI” ចំនួន 20 នៅទូទាំងរាជធានីភ្នំពេញ និងកំពត។

លោក Gary បន្តទៀតថា យើងរីករាយណាស់ក្នុងការធ្វើជាដៃគូជាមួយ OCIC និង Canadia Group ។ ជំហានដំបូងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រីកទីផ្សារឱ្យកាន់តែទូលំទូលាយក្នុងរយៈពេល 5 ឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍទម្រង់ជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជា និងតំបន់ SEA។

គម្រោងផ្សារទំនើបនេះ ត្រូវបានបង្កើតឡើងនៅចំពេលដែល ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងទន្លេ​សាបរបស់​ក្រុមហ៊ុន OCIC បានបើកដំណើរការជាបណ្តោះអាសន្ន ដែលធ្វើឱ្យតំបន់នេះ ក្លាយជាទិសដៅមុតស្រួចមួយនៃកំណើ​​ន​ដ៏លឿនរបស់ប្រជាជននៃទីក្រុង ក៏ដូចជាកំណើននៃអ្នកវិនិយោគ និងយីហោល្បីៗរបស់អន្តរជាតិ។ (អានបន្ថែម)

គួរបញ្ជាក់ថា ផ្សារទំនើប Big C ក៏ធ្លាប់គ្រោងនឹងពង្រីកសាខារាប់រយបន្ថែមទៀត នៅរាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងខេត្តក្រុងសំខាន់ៗដទៃ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ ជាពិសេសប្រភេទផ្សារ Mini Big C។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]