សាលាដំបូងរាជធានីភ្នំពេញនឹងប្តូរទីតាំងថ្មីនៅតំបន់អភិវឌ្ឍន៍ OCIC ចាប់ពីថ្ងៃទី១២ ខែមិថុនា តទៅ

សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងផ្លាស់ប្តូរទៅទីតាំងថ្មីចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

សាលាដំបូងរាជធានីភ្នំពេញ នឹងផ្លាស់ប្តូរពីអគារលេខ២៥ ផ្លូវ២៧១ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ទៅកាន់ទីតាំងថ្មីនៅអគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ទន្ទឹមនឹងនេះ សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ក៏ត្រូវបានប្តូរទីតាំងរបស់ខ្លួនពីបរិវេណទីស្តីការក្រសួងយុត្តិធម៌ ស្ថិតនៅមហាវិថីសម្តេចសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅកាន់ទីតាំងថ្មីក្នុងតំបន់អភិវឌ្ឍន៍ OCIC តាំងពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ផងដែរ។ (អានបន្ថែម)

គួរបញ្ជាក់ថា អគារសាលាយុត្តិធម៌ថ្មី នៅតំបន់អភិវឌ្ឍន៍ OCIC មានកម្ពស់ ៧ជាន់ និងមានផ្ទៃក្រឡាសរុប ១៩ ៩៥៦ម៉ែត្រការ៉េ ដែលត្រូវបានបើកការដ្ឋានចាប់តាំងពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]