ត្រឹមខែមេសា-២០២៣ កម្ចីជាង ៥០លានដុល្លារ បានផ្តល់ឱ្យអាជីវកម្មទេសចរណ៍ជាង ៣៤០ទីតាំង

គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ មានអាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ៣៤៦មូលដ្ឋាន ទទួលបានហិរញ្ញប្បទានចំនួន ៥៣,៤៦លានដុល្លារ ដែលស្ថិតក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS)។ នេះបើតាមការឱ្យដឹងពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank of Cambodia) កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។

ចំពោះហិរញ្ញប្បទានដែលបានផ្តល់នេះ គឺមានចំនួន ៥៣,៤៦លានដុល្លារ ឬស្មើនឹង ៣៥,៦៤% នៃគម្រោងថវិកាសរុបមានចំនួន ១៥០លានដុល្លារ សម្រាប់គម្រោង TRCS ។

ក្នុងនោះ ហិរញ្ញប្បទានសម្រាប់អាជីវកម្មសណ្ឋាគារមាន ២៩% ខណៈអាជីវកម្មផ្ទះសំណាក់មាន ២៥% អាជីវកម្មភោជនីយដ្ឋានមាន ៣១% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍មាន ១៥% ដោយនៅក្នុងនោះមានសហគ្រិនជាស្ត្រី ៤១%។

ជាមួយគ្នានេះផងដែរ SME Bank បានបញ្ជាក់ដែរថា សហគ្រិនស្ត្រីអាចស្នើសុំហិរញ្ញប្បទានខាងលើជាមួយទំហំទឹកប្រាក់រហូតដល់ ១,០០០,០០០ដុល្លារ  ជាមួយអត្រាការប្រាក់ប្រចាំឆ្នាំទាបចាប់ពី ៥.៥% និងរយៈពេលហិរញ្ញប្បទានរហូតដល់ ១០ឆ្នាំផងដែរ។

គួរបញ្ជាក់ថា ក្នុងការស្តារវិស័យសហគ្រាសធុនតូច និងមធ្យម រាជរដ្ឋាភិបាល គ្រោងនឹងទម្លាក់ថវិកា ១០០លានដុល្លារ បន្ថែមទៀតដល់ធនាគារសហគ្រាសធុនតូច និងមធ្យម (SME​ Bank) នៅក្នុងឆ្នាំ២០២៣។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]