ចិនសម្រុកទិញខុនដូនៅសិង្ហបុរី ឱ្យបានមុនច្បាប់ថ្មីអនុម័តលើការដំឡើងពន្ធអចលនទ្រព្យទ្វេដង

កំណើននៃការទិញលក់ខុនដូប្រណិតនៅក្នុងប្រទេសសិង្ហបុរីមានការកើនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ស្របពេលដែលរដ្ឋាភិបាលសិង្ហបុរីកំពុងរៀបចំអនុម័តចេញច្បាប់ថ្មីដើម្បីកំណត់ដំឡើងពន្ធអចលនទ្រព្យលើជនបរទេសទ្វេដង។

ក្នុងនោះ វិនិយោគិនចិនបានទិញខុនដូប្រណីតរហូតដល់ជាង ១០០យូនីត ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ដោយកើនរហូតដល់ ១៥៨ភាគរយ ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមការលើកឡើងរបស់ក្រុមហ៊ុនអចលនទ្រព្យ OrangeTee & Tie Pte។

លោក Christine Sun អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន OrangeTee & Tie Pte បានលើកឡើងថា មូលហេតុដ៏សំខាន់នោះគឺសុវត្ថិភាព និងគុណភាពសំណង់ ព្រោះភាគច្រើននៃជនបរទេសទាំងអស់ មិនថាតែជនជាតិចិននោះទេ តែងចាត់ទុកថាប្រទេសសិង្ហបុរីគឺជាកន្លែងដ៏ល្អ និងមានសុវត្តិភាពបំផុតសម្រាប់ការវិនិយោគអចលនទ្រព្យ។ ម្យ៉ាងទៀត ភាពតានតឹងនៃភូមិសាស្ត្រនយោបាយក៏ជាផ្នែកមួយដែលជំរុញឲ្យជនបរទេសសម្រុកទៅទិញអចលនទ្រព្យនៅសិង្ហបុរីផងដែរ។

កន្លងទៅថ្មីៗនេះ អាជ្ញាធរសិង្ហបុរីបានដំឡើងពន្ធលើអចលនទ្រព្យរហូតដល់ទៅ ៦០ភាគរយ គឺទ្វេដងសម្រាប់ជនបរទេស ដែលនេះជាចំនួនខ្ពស់បំផុត បើធៀបនឹងទីក្រុងធំៗនានានៅលើពិភពលោក។

រដ្ឋាភិបាលសិង្ហបុរីបាននិយាយថា គោលនយោបាយនេះគឺជាវិធានការបង្ការទុកជាមុន ខណៈដែលតម្រូវការការវិនិយោគលើអចលនទ្រព្យលំនៅឋានពីសំណាក់ជនបរទេសទំនងជាបន្តកើនឡើងកាន់តែច្រើន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]