ជប៉ុនផ្តល់កម្ចីជាង ៥០លានដុល្លារ បន្ថែមទៀត ដើម្បីស្ថាបនាផ្លូវជាតិលេខ៥ (កំណាត់ព្រែកក្ដាម-ធ្លាម្អម)

​រដ្ឋាភិបាលជប៉ុន បានផ្តល់ប្រាក់កម្ចីចំនួន ៧.២០៥ លានយ៉េន (ប្រមាណ ៥២,៦ លានដុល្លារ) សម្រាប់អនុវត្ត «គម្រោងលើកកម្រិតកម្ពស់គុណភាពផ្លូវជាតិលេខ៥ ត្រង់កំណាត់ផ្លូវពីព្រែកក្ដាម-ធ្លាម្អម ដំណាក់កាលទី៤»។

កម្ចីនេះ ត្រូវបានផ្តល់តាមរយៈការចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធនានា ដោយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ត្រូវបានបើកដាក់ឱ្យធ្វើចរាចរ​ណ៍​ទាំងសងខាងហើយ កាលពីអំឡុងខែមករា ដែលបានចំណាយថវិកាប្រមាណជាង ២៦០លានដុល្លារអាមេរិករួចមកហើយ។ (អានបន្ថែម)

ក្រៅពីកម្ចីសម្រាប់ធ្វើផ្លូវជាតិខាងលើ ជប៉ុនក៏បានផ្តល់ជំនួយទឹកប្រាក់ចំនួន ៣៦៦ លានយ៉េន  (ប្រមាណ ២,៦៧ លានដុល្លារ) សម្រាប់អនុវត្ត «គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]