ចិនចង់បង្កើតសាកលវិទ្យាល័យបច្ចេកទេសផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា

គណៈប្រតិភូរបស់ប្រទេសចិន បានបង្ហាញបំណងចង់បង្កើតសាកលវិទ្យាល័យបច្ចេកទេសមួយ លើផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា នាពេលខាងមុខ ដើម្បីជំរុញជំនាញបច្ចេកទេសដល់សិស្សនិស្សិតកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។ នេះតាមរយៈជំនួបពិភាក្សាការងារ ជាមួយក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

លោក កាវ ជាន (Mr. Gao Jian) ប្រធានក្រុមប្រឹក្សាភិបាល សមាគមកម្ពុជា-ចិន បានបង្ហាញអំពីបំណងរបស់លោកក្នុងការបង្កើតសាកលវិទ្យាល័យបច្ចេកទេសមួយ ផ្នែកវិទ្យាសាស្ត្រ នៅកម្ពុជា ដែលមានការទទួលស្គាល់ពីរដ្ឋាភិបាលកម្ពុជា-ចិនផងដែរ ខណៈលោកបញ្ជាក់ថា សាកលវិទ្យាល័យនេះ នឹងផ្តល់ឱកាសដល់ប្រទេសទាំងពីរបានស្វែងយល់កាន់តែច្បាស់លើវិស័យសិក្សាធិការ និងវិស័យវិទ្យាសាស្ត្រ និងបានបង្កើននូវបច្ចេកទេសក្នុងការសិក្សាស្រាវជ្រាវឱ្យបានកាន់តែល្អប្រសើរមួយកម្រិតទៀត។

ជាការឆ្លើយតប លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា ចំពោះគម្រោងបង្កើតសកលវិទ្យាល័យបច្ចេកទេស គឺលោកជំទាវមានការគាំទ្រយ៉ាងពេញទំហំង ចំពោះគំនិតផ្តួចផ្តើមនេះ។

ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានជម្រាបជូន ទៅកាន់គណៈប្រភិភូចិនត្រូវធ្វើសំណើរទៅកាន់ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងយុវជននិងកីឡា ដើម្បីពិភាក្សាលើគម្រោងនេះឱ្យបានស៊ីជម្រៅបន្ថែមទៀត។

តាមរយៈជំនួបខាងលើនោះដែរ ភាគីកម្ពុជា-ចិន ក៏បានបង្ហាញការប្តេជ្ញាជំរុញកិច្ចសហការរួមគ្នា ធ្វើឱ្យគំនិតផ្តួចផ្តើមលើគោលការណ៍ ផ្លូវនិងខ្សែរក្រវ៉ាត់ របស់លោកប្រធានស៊ីជិនពីង ឱ្យទទួលបានជោគជ័យថែមទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]