ត្រីមាសទី១ ២០២៣ មានក្រុមហ៊ុន៩ មានទុនជាង ១,៨ពាន់លានដុល្លារ ចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា

គិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២៣ ក្នុងទីផ្សារមូលបត្រកម្មសិទ្ធិមានក្រុមហ៊ុនចំនួន៩ មានទុនសរុប ៧,៦១ទ្រីលានរៀល ស្មើនឹង ១,៨៨ ប៊ីលានដុល្លារអាមេរិក បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។ នេះបើព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រ ប្រចាំត្រីមាសទី១​ ឆ្នាំ២០២៣។

ទន្ទឹមនឹងនេះផងដែរ ត្រឹមចុងត្រីមាសទី១ នេះ ទំហំជួញដូរក្នុងទីផ្សារមូលបត្រកម្មសិទ្ធសរុបចំនួន ៥,៤៧ លានភាគហ៊ុន មានការថយចុះ ៧,៥​៨​% និងមានតម្លៃជួញដូរសរុប មានប្រហែល ៤៩, ៩៩២, ៨១ លានរៀល (ប្រហែល ១២,៣៣ លានដុល្លារ) បានថយចុះ ៣,៣១% ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២។

ក្នុងនោះ ទំហំជួញដូរនៅក្នុងទីផ្សារគោលមានប្រហែល ៩០, ៤៥% និងទីផ្សារកំណើនមានចំនួនប្រហែល ៩,៥៥% នៃទំហំជួញដូរសរុប។

គួរបញ្ជាក់ថា ថ្មីៗនេះ ផ្សារមូលបត្រកម្ពុជា (ផមក) បានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិលើទីផ្សារគោលរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និងក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក។

ដោយឡែក ទីផ្សារមូលបត្របំណុល ក៏មានក្រុមហ៊ុនចំនួន ៩ បានបោះផ្សាយលក់មូលបត្របំណុលផងដែរ ប៉ុន្តែពុំមានការដាក់បញ្ជាទិញ-លក់ និងការជួញដូរទៅលើសញ្ញាបណ្ណសាជីវកម្មណាមួយទេ។

បើទោះបីជាយ៉ាងនេះក៏ដោយ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មានក្រុមហ៊ុនមួយថ្មីទៀតបានចុះបញ្ជីនៅទីផ្សារមូលបត្របំណុលគឺក្រុមហ៊ុន ហ្គោលដេន ទ្រី ដែលមាននិមិត្តសញ្ញាសម្គាល់ “GT27 ” និងជាក្រុមហ៊ុនបោះផ្សាយសញ្ញាបៃតងដំបូងគេនៅក្នុងប្រទេសកម្ពុជា។

គួររម្លឹកដែរថា ក្នុងឆ្នាំ២០២២ ផ្សារមូលបត្រកម្ពុជា (ផមក) ប្រមូលមូលធនសរុបបានជាង ២២២ពាន់លានរៀល ស្មើនឹងជាង ៥៤លា​ន​ដុល្លារ កើនឡើង ១៣៣% ធៀបនឹងឆ្នាំ២០២១។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]