កម្ពុជាស្នើជប៉ុនភ្ជាប់ជើងហោះហើរ ANA ឡើងវិញដើម្បីជំរុញទេសចរណ៍មកកម្ពុជាឱ្យបានច្រើន

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជួយជំរុញការភ្ជាប់ឡើងវិញនូវជើងហោះហើររបស់ក្រុមហ៊ុន ANA ឡើងវិញ ដើម្បីជួយជំរុញទេសចរណ៍មកកម្ពុជាឱ្យបានរិតតែច្រើន។ នេះបើតាមជំនួបរវាងឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន និងឯកឧត្ដម Yuji Kumamaru កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានស្នើឱ្យឯកឧត្ដម Yuji Kumamaru ជួយជំរុញជើងហោះហើរ ANA ឡើងវិញ ខណៈដែលក្រុមហ៊ុន ANA នេះបានផ្អាកជើងហោះហើរដោយសារមានភាពរាំងស្ទះដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបានស្នើលោក Yuji Kumamaru ជួយជំរុញភ្ញៀវទេសចរជប៉ុនឱ្យមកកម្ពុជាឱ្យបានកាន់តែច្រើនផងដែរ។

ជាការឆ្លើយតប ឯកឧត្ដម Yuji Kumamaru បានសន្យាជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជា និងជួយជំរុញឱ្យមានភ្ញៀវទេសចរជប៉ុនឱ្យមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ក៏ដូចជាការជួយឱ្យមានការជួបពិភាក្សាគ្នាជាបន្តបន្ទាប់ទៅទៀត ក្នុងការជួយជំរុញឱ្យមានការបើកដំណើរការជើងហោះហើរផ្សេងៗទៀតមកកម្ពុជា។

បន្ថែមពីនេះ ឯកឧត្ដម Yuji Kumamaru ក៏បានឱ្យដឹងដែរថា មានក្រុមហ៊ុនទេសចរណ៍មួយដ៏ធំនៅក្នុងប្រទេសជប៉ុន គឺក្រុមហ៊ុន Japan Dream Tours ចង់បង្កើតការិយាល័យ នៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ដើម្បីជួយសម្រួលធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរជប៉ុនមកទស្សនានៅកម្ពុជា និងភ្ញៀវទេសចរកម្ពុជាបានទៅទស្សនានៅប្រទេសជប៉ុនផងដែរ។

បើតាមការបញ្ជាក់របស់ ឯកឧត្ដម Yuji Kumamaru ក្រុមហ៊ុន Japan Dream Tours ជាក្រុមហ៊ុនដែលមានវត្តមានស្នាក់ការរហូតដល់ ២៥ប្រទេសជុំវិញពិភពលោក ដែលអាចនាំភ្ញៀវទេសចរធ្វើដំណើរកម្សាន្តក្នុងមួយឆ្នាំប្រមាណ ៥ម៉ឺននាក់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]