៥ខែ-២០២៣ ទេសចរកម្ពុជាជាង២០ម៉ឺននាក់ បានហៀរចូលទៅថៃ ដើម្បីធ្វើរឿង ២យ៉ាង

រយៈពេលត្រឹម៥ខែ គិតពីខែមករា ដល់ខែឧសភា ឆ្មាំ២០២៣ នេះ ប្រទេសថៃទទួលបានភ្ញៀវទេសចរមកពីប្រទេសកម្ពុជាកើនដល់ ២២៩.០០០នាក់ ខណៈ​ភ្ញៀវ​ទេសចរមកពីប្រទេស​ឡាវ​មាន​ចំនួន ៣៣​ម៉ឺននាក់ បានធ្វើដំណើរទៅប្រទេសថៃ ដើម្បីលំហែកាយ និងពិនិត្យសុខភាព។

នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរទេសចរណ៍ថៃ (TAT) ដែលបានចុះផ្សាយលើកាសែត pattayamail នៅថ្ងៃទី២ កក្កដា ២០២៣។

TAT បញ្ជាក់ថា បច្ចុប្បន្នមាន ៥០ភាគរយនៃភ្ញៀវទេសចរកម្ពុជា និងឡាវ បានធ្វើដំណើរទៅប្រទេសថៃ គឺក្នុងគោលបំណងលំហែរកាយ និងពិនិត្យសុខភាព ដែលជាហេតុផលពេញដ៏និយមបំផុតសម្រាប់ពួកគេ។ ក្នុងនោះ ទេសចរណ៍វេជ្ជសាស្រ្តមកពីប្រទេសឡាវមានប្រមាណជា ២០ភាគរយ និង៤,៥ភាគរយ មកពីប្រទេសចរកម្ពុជា។

ជាមួយគ្នានេះដែរ តំណាងរបស់ TAT នៅកម្ពុជា និងឡាវ Oranooch Pakapan-Rutten មានលើកឡើងថា អ្នកវិនិយោគចិន កូរ៉េ និងជប៉ុន ដែលរស់នៅក្នុងប្រទេសឡាវ និងកម្ពុជា តែងតែធ្វើដំណើរឆ្លងព្រំដែនទៅកាន់ប្រទេសថៃ ដើម្បីទិញផលិតផល និងសេវាកម្ម។

Oranooch បានបន្ថែមថា មនុស្សមួយក្រុមនេះបានស្គាល់ច្បាស់ពីវប្បធម៌ និងសេវាកម្មរបស់ថៃ ដោយតែងតែបានលើកឡើងពីគុណភាព និងតម្លៃសមរម្យនៃផលិតផល និងសេវាកម្មទាំងនោះ។

Oranooch ក៏បានសង្កត់ធ្ងន់ទៀតថា ប្រទេសថៃបាន ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរមកពី ភាគឦសានប្រទេសរបស់ខ្លួន តាមរយៈទីក្រុងវៀងច័ន្ទក្នុងប្រទេសឡាវ ដែលទើបបានការដាក់ឱ្យប្រើប្រាស់សេវាកម្មផ្លូវដែកល្បឿនលឿនចិន-ឡាវ ដែលជាជម្រើសដឹកជញ្ជូនថ្មីមួយផងដែរ។

គួរបញ្ជាក់ថា សមាគមភ្នាក់ងារទេសចរណ៍ថៃ បានណែនាំដល់រដ្ឋាភិបាលឱ្យពិចារណាអនុវត្តគម្រោងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនដែលចូលប្រទេសថៃតាមព្រំដែនដីជាក់លាក់ដូចជា Udon Thani ពីឡាវ និងកម្ពុជា។ ប្រសិនបើគម្រោងនេះត្រូវបានអនុវត្ត សមាគមជឿជាក់ថាចំនួនភ្ញៀវទេសចរនឹងកើនឡើង ដែលជំរុញឱ្យប្រតិបត្តិករទេសចរណ៍កែលម្អផលិតផល និងសេវាកម្មរបស់ពួកគេ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនមកកាន់ប្រទេសខ្លួន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]