កូរ៉េជួយកម្ពុជាជិត ២លានដុល្លារ សង់អគារមន្ទីរបង្អែកថ្មីនៅខេត្តពោធិ៍សាត់

អគារថ្មីសម្រាប់ព្យាបាលជំងឺមិនឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ តម្លៃជិត ២លានដុល្លារអាមេរិក ចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ។

នេះបើតាមពិធីបញ្ចុះបឋមសិលាសាងសង់អគារជំងឹមិនឆ្លង ដោយមានការចូលរួមក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក សុង យ៉ុងហ្គឹន តំណាងប្រចាំប្រទេសរបស់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (កូហ្វី) នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

អគារថ្មីមួយខ្នងនេះ មានបណ្តោយ ៤០.៥ ម៉ែត្រ ទទឹង ១៧ ម៉ែត្រ កម្ពស់បីជាន៉ រយៈពេលនៃការសាងសង់ ១២ខែ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកូរ៉េ តាមរយៈគម្រោងរបស់កូហ្វី (KOFIH)។

អគារនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើអោយវិស័យសុខាភិបាលកាន់តែមានភាពប្រសើរឡើង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]

ចិនជួយកម្ពុជាសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ប្រទេសចិន នឹងជួយភាគីកម្ពុជាក្នុងការសាងសង់អគារវេជ្ជសាស្ត […]

អគារពិនិត្យនិងពិគ្រោះជំងឺនៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ តម្លៃជាង៣០ម៉ឺនដុល្លារ ដាក់ឱ្យដំណើរការ

អគារពិនិត្យនិងពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យបង្អែកព្រះនេ […]

អគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប​ ស្តង់ដាទំនើប តម្លៃជាង​ ២លានដុល្លារ ដាក់ឱ្យដំណើរការហើយ

អគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប​ និងការបំពាក់ឧបករណ៍វេជ្ជ […]

ជប៉ុន ចង់បង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគិលានុបដ្ឋាក និងការថែទាំសុខភាពនៅកម្ពុជា

សមាគមជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យសុ […]

គណៈប្រតិភូកម្ពុជាជួបជាមួយក្រុមហ៊ុន Medline ដើម្បីពិភាក្សាអំពីការវិនិយោគលើការផលិតឧបករណ៍វេជ្ជសាស្ត្រ

ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញវិស័យថែទាំសុខភាពរ […]