អគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប​ ស្តង់ដាទំនើប តម្លៃជាង​ ២លានដុល្លារ ដាក់ឱ្យដំណើរការហើយ

អគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប​ និងការបំពាក់ឧបករណ៍វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដា ដែលចំណាយទឹកប្រាក់ជាង​ ២លានដល្លារអាមេរិក បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ឯកឧត្តម ឈាង រ៉ា បានលើកឡើងថា មជ្ឈមណ្ឌលបេះដូង ដែលកំពុងសម្ពោធនាពេលនេះ គឺជាការចូលរួមដ៏សំខាន់ក្នុងការឆ្លើយតប និងចូលរួមដោះស្រាយបញ្ហាជម្ងឺបេះដូង ជាពិសេសជម្ងឺស្ទះសរសៃឈាមបេះដូង ជាឃាតករស្ងាត់និងជាមូលហេតុចម្បងមួយនៃមរណភាពនៅកម្ពុជា ដែលនឹងផ្តល់ជាអត្ថប្រយោជន៍ សម្រាប់ប្រជាជនខេត្តសៀមរាប និងប្រជាជននៅតាមបណ្តាខេត្តជុំវិញផងដែរ ។

ឆ្លៀតក្នុងឱកាសនេះ ដើម្បីលើកកម្ពស់សុខាភិបាលខេត្តបន្ថែមទៀត ឯកឧត្តមក៏បានណែនាំ ដល់ថ្នាក់ដឹកនាំសុខាភិបាល និងមន្រ្តីសុខាភិបាលទូទាំងខេត្តសៀមរាប ត្រូវយកចិត្តទុកពង្រឹងគុណភាពសេវា និងក្រមសីលធម៌វិជ្ជាជីវៈបន្ថែមផងដែរ។

សូមជម្រាបដែរថា អគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប​ ដែលបានបំពាក់ឧបករណ៍ វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដាដែលបានសាងសង់រួចក្នុងទំហំទឹកប្រាក់ ២​ ៤៣៧​ ៤៨៦ដុល្លាអាមេរិក គឺសាងសង់ឡើងក្រោមជំនួយរបស់សមាគមសាសនាចក្រនៃព្រះយ៉េស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

រដ្ឋបាលខេត្តសៀមរាប បានចាត់ទុកថា ការបង្កើតឱ្យមានសេវាសង្គ្រោះ និងព្យាបាលអ្នកជម្ងឺបេះដូងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មន្ទីរពេទ្យ ហ្លួង ម៉ែ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីប្រែក្លាយជាមន្ទីរពេទ្យថ្នាក់ជាតិបែបទំនើប

អតីតមជ្ឈមណ្ឌលស្ត្រី ពង្រីកការថែទាំផ្នែកជំងឺមហារីក ជាមួយ […]

មន្ទីរពេទ្យបង្អែកស្រុកពញាឮ កម្ពស់ ៤ជាន់ រាជរដ្ឋាភិបាល បើកការដ្ឋានសាងសង់ជាផ្លូវការ

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីក្នុងពិធីបើកកា […]

ក្រុមហ៊ុនជប៉ុនចង់និយោគមន្ទីរពេទ្យឯកជន និងផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្ររបស់ខ្លួនដល់កម្ពុជា

កិច្ចប្រជុំដ៏សំខាន់មួយបានបង្ហាញផែនការសម្រាប់មន្ទីរពេទ្យ […]

អគារវះកាត់ថ្មី នៃមន្ទីរពេទ្យកុមារជាតិ តម្លៃជាង ៥លានដុល្លារ ចាប់ផ្តើមសាងសង់ជាផ្លូវការ

ដោយមានការគាំទ្រពីជំនួយមនុស្សធម៌អន្តរជាតិ អគារទំនើបបួនជា […]

ជប៉ុនចង់សិក្សាលទ្ធភាពបើកមន្ទីរពេទ្យឯកជនមួយនៅភ្នំពេញដើម្បីជំរុញវិស័យសុខាភិបាលកម្ពុជា

គណៈប្រតិភូជប៉ុនបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងក […]