សមាគមមួយចង់ពង្រឹងការងារគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅកម្ពុជា

សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ(The Church of Jesus Christ of Latter-day Saints)ចង់ពង្រឹងការងារគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅកម្ពុជា ដែលអាចផ្តល់ជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា គិតជាតម្លៃប្រមាណ ៥០ លានដុល្លារអាម៉េរិក។

នេះបើតាមជំនួបពិភាក្សាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ រវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយគណៈប្រតិភូនៃសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដឹកនាំដោយ លោក រ័ត្ន ច័ន្ទសុភា ប្រធានសមាគមប្រចាំប្រទេសកម្ពុជា។ តាមរយៈជំនួបនេះ លោក រ័ត្ន ច័ន្ទសុភា បានឱ្យដឹងពីគម្រោងថ្មីៗរបស់ខ្លួន ក្នុងការបន្តធ្វើកិច្ចការមនុស្សធម៌នៅកម្ពុជា និងបានគោរពស្នើសុំការណែនាំបន្ថែមពីថ្នាក់ដឹកនាំ លើនីតិវិធីពាក់ព័ន្ធមួយចំនួន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ លើសកម្មភាពការងារមនុស្សធម៌របស់ខ្លួន និងធានាបាននូវអត្ថប្រយោជន៍ជាអតិបរិមាដល់ប្រជាពលរដ្ឋកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ដើម្បីពិភាក្សាលើសកម្មភាពមនុស្សធម៌របស់សមាគមដូចជា ការបន្តពង្រឹងការងារកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការអភិវឌ្ឍសហគមន៍ និងសុខុមាលភាពសង្គម។ ឯកឧត្តមបានថ្លែងអរគុណ ហើយថាការអនុវត្តគម្រោងមនុស្សធម៌នេះ គឺជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៥០ លានដុល្លារអាម៉េរិក។

តាមរយៈ សមាគមខាងលើសង្ឃឹមយ៉ាងមុតមាំថា សមាគមខ្លួននឹងអាចបង្កើនប្រសិទ្ធភាពនៃការអនុវត្តន៍គម្រោងសកម្មភាពមនុស្សធម៌របស់ខ្លួន សម្រាប់បម្រើជាអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មន្ទីរពេទ្យ ហ្លួង ម៉ែ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីប្រែក្លាយជាមន្ទីរពេទ្យថ្នាក់ជាតិបែបទំនើប

អតីតមជ្ឈមណ្ឌលស្ត្រី ពង្រីកការថែទាំផ្នែកជំងឺមហារីក ជាមួយ […]

មន្ទីរពេទ្យបង្អែកស្រុកពញាឮ កម្ពស់ ៤ជាន់ រាជរដ្ឋាភិបាល បើកការដ្ឋានសាងសង់ជាផ្លូវការ

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីក្នុងពិធីបើកកា […]

ក្រុមហ៊ុនជប៉ុនចង់និយោគមន្ទីរពេទ្យឯកជន និងផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្ររបស់ខ្លួនដល់កម្ពុជា

កិច្ចប្រជុំដ៏សំខាន់មួយបានបង្ហាញផែនការសម្រាប់មន្ទីរពេទ្យ […]

អគារវះកាត់ថ្មី នៃមន្ទីរពេទ្យកុមារជាតិ តម្លៃជាង ៥លានដុល្លារ ចាប់ផ្តើមសាងសង់ជាផ្លូវការ

ដោយមានការគាំទ្រពីជំនួយមនុស្សធម៌អន្តរជាតិ អគារទំនើបបួនជា […]

ជប៉ុនចង់សិក្សាលទ្ធភាពបើកមន្ទីរពេទ្យឯកជនមួយនៅភ្នំពេញដើម្បីជំរុញវិស័យសុខាភិបាលកម្ពុជា

គណៈប្រតិភូជប៉ុនបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងក […]