ជប៉ុនចង់សិក្សាលទ្ធភាពបើកមន្ទីរពេទ្យឯកជនមួយនៅភ្នំពេញដើម្បីជំរុញវិស័យសុខាភិបាលកម្ពុជា

គណៈប្រតិភូជប៉ុនបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគផ្នែកវេជ្ជសាស្ត្រតាមរយៈមណ្ឌលសុខភាពដែលមានស្តង់ដារខ្ពស់

គណៈប្រតិភូជប៉ុន បានបង្ហាញឆន្ទះយ៉ាងមុតមាំ ក្នុងការសិក្សាលទ្ធភាពបើកមន្ទីរពេទ្យឯកជនមួយនៅរាជធានីភ្នំពេញ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល និងការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម កុយ វ៉ាន់នី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ជាមួយ លោក IWAKI Mitsuhide អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានសមាគមមិត្តភាពកម្ពុជា–ហ្វូគូស៊ីម៉ា នៃប្រទេសជប៉ុន កាលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

ក្នុងជំនួបភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល រួមមាន ការអភិវឌ្ឍសេវាសុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍វេជ្ជសាស្ត្រ និងការពង្រឹងគុណភាពសេវាព្យាបាល។ គណៈប្រតិភូជប៉ុន បានបង្ហាញឆន្ទះយ៉ាងមុតមាំ ក្នុងការសិក្សាលទ្ធភាពបើកមន្ទីរពេទ្យឯកជនមួយនៅរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម កុយ វ៉ាន់នី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានស្វាគមន៍ចំពោះការចាប់អារម្មណ៍របស់ភាគីជប៉ុន និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងបង្កើនការចូលរួមវិនិយោគពីដៃគូអន្តរជាតិ។

តាមរយៈជមនួបខាងលើ ភាគីទាំងពីរ ក៏បានឯកភាពបន្តការពិភាក្សាបច្ចេកទេស និងសិក្សាលម្អិតលើលទ្ធភាពកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជាឱ្យកាន់តែប្រសើរថែមទៀតផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]