តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាចំណងភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-ចិន ក្នុងក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគម្រោងសហប្រតិបត្តិការដ៏ធំនិងសំខាន់បំផុត ដែលជាចំណងភ្ជាប់កម្ពុជា-ចិន ក្នុងក្របខណ្ឌ “ខ្សែក្រវាត់និងផ្លូវ” ដោយបានបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់។
លោកលាវ លានឈី (Liu Lianchi )អនុប្រធានគ្រប់គ្រងទៅ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឱ្យដឹងថា គំនិតផ្ដួចផ្ដើម” ខ្សែក្រវាត់និងផ្លូវនិងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា មានភាពបន្ស៊ាំគ្នាយ៉ាងខ្លាំង។ ក្នុងនាមជា គម្រោងកិច្ចសហប្រតិបត្តិការសំខាន់រវាងប្រទេសកម្ពុជា និងប្រទេសចិន តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ប្តេជា្ញនឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីចូលរួមចំណែកក្នុងការកសាងសហគមន៍ ជោគវាសនាកម្ពុជា-ចិននៅក្នុងយុគសម័យថ្មីនេះ ។
បន្ថែមពីនេះ កញ្ញា ហ័ង ហ័នហ័រ (Huang Huanhua ) អនុប្រធានគ្រប់គ្រងទូទៅ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ សីហនុម្នាក់ទៀតបានប្រាប់ឱ្យដឹងដែរថា ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសមានផ្ទៃដីសរុបប្រហែល ១.១១៣ហិកតា ខណៈបច្ចុប្បន្នអភិវឌ្ឍបានជិត ៦០០ហិកតាហើយ។
បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានរោងចក្រ សហគ្រាសចំនួន ១៧៥កំពុងដំណើរការ ក្នុងនោះ ៧០ភាគរយ ជាក្រុមហ៊ុនមកពីប្រទេសចិន និង៣០ភាគរយទៀតមកពីអាមេរិក បារាំង អង់គ្លេស កូរ៉េ ជប៉ុន ដែលផ្តល់ការងារជូនប្រជាពលរដ្ឋ កំពុងធ្វើការជិត៣ម៉ឺននាក់។
អំឡុងឆ្នាំ២០១៨ នាឱកាសវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ”ខ្សែក្រវាត់និងផ្លូវ” លើកទី២ដែលរៀបចំធ្វើនៅទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគំរូនៃសមិទ្ធផលដ៏ធំធេង ក្នុងកិច្ចសហប្រតិបត្តិការ”ខ្សែក្រវាត់និងផ្លូវ”រវាងកម្ពុជានិងចិន។
លើសពីនេះ សម្តេចតេជោ ធ្លាប់បានលើកឡើងដែរដែរថា “កម្ពុជា គឺជាប្រទេសដែលទទួលបានផលប្រយោជន៍ ពីគម្រោងផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ដែលការផ្តួចផ្តើមគំនិតនេះបានពីប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន តាមរយៈជំនួយឥតសំណង កម្ចីសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនៃគម្រោងវិនិយោគធំៗជាច្រើនផងដែរ”។ (អានបន្ថែម)
- Video Advertisement -