រដ្ឋគ្រោងប្រែក្លាយកំពង់ផែទេសចរណ៍១នេះ ទៅជាកំពង់ផែទេសចរណ៍អន្តរជាតិនៅក្រុងព្រះសីហនុ

អាជ្ញាធរខេត្តព្រះសីហនុ បានស្នើដល់ក្រសួងទេសចរណ៍ ជួយរៀបចំកែប្រែកំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ដែល​ទើបសម្ពោធឱ្យប្រើប្រាស់ថ្មីៗនេះ ជាកំពង់ផែទេសចរណ៍អន្តរជាតិដ៏ធំមួយ ដើម្បីសម្រួលដល់ការរៀបចំលំហូរទេសចរណ៍រវាងបីប្រទេស(កម្ពុជា-ថៃ-វៀតណាម) ឱ្យមានការផ្លាស់ប្តូរទេសចរណ៍ទៅមកតាមផ្លូវទឹកបានល្អប្រសើរបំផុត។

នេះជាការលើកឡើងរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ​ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែទេ​សចរណ៍ខេត្តព្រះសីហនុ ស្ថិតលើផ្ទៃដីជាង ២ហិកតា របស់ក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផតអ៊ិចផត កាលពីថ្ងៃទី០៦ ខែកក្ក​ដា ឆ្នាំ២០២៣។ (អានបន្ថែម)

ឯកឧត្តមអភិបាល បានបញ្ជាក់ពីគោលបំណងដោយមិនត្រឹមតែចង់មានកំពង់ផែទេសចរណ៍ក្នុងស្រុកប៉ុណ្ណោះទេ តែថែមទាំងចង់ប្រែក្លាយកំពង់ផែនេះ ជាកំពង់ផែមានលក្ខណៈជាអន្តរជាតិ។

ឯកឧត្តមអភិបាល បានបន្តថា​ ក្នុងក្របខណ្ឌអាស៊ាន ពិសេសជាមួយថៃ និងវៀតណាម មានគោលការណ៍ឯកភាពគ្នាក្នុងការរៀបចំលំហូរទេសចរណ៍រវាងប្រទេសទាំង០៣ ឱ្យមានការផ្លាស់ប្តូរទេសចរណ៍ទៅមកតាមផ្លូវទឹក។ ប៉ុន្តែមកទល់ពេលនេះ ខេត្តព្រះសីហនុ នៅមិនទាន់មានកំពង់ផែស្តង់ដារនៅឡើយ ដូច្នេះយើងចង់ប្រែក្លាយកំពង់ផែដែលមានស្រាប់នេះឱ្យមានលក្ខណៈស្តង់ដារ ដើម្បីអាចឱ្យនាវាទេសចរណ៍អន្តរជាតិចេញ ចូលបាន ខណៈនៅថៃ និងវៀតណាម គេមានកំពង់ផែទេសចរណ៍អន្តរជាតិ​ និងមានគោលការណ៍នេះរួចរាល់ហើយ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាល បានស្នើសុំឯករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងការជួយគាំទ្រលើការរៀបចំប្រែក្លាយកំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ជាកំពងផែទេសចរណ៍អន្តរជាតិមួយ ដែលគ្រោងនឹងដាក់ស្នើទៅរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងសម្រេច។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]