ស្ថាប័នធំៗ២ រួមគ្នាជំរុញវិស័យបរធនបាលកិច្ច ដើម្បីទាក់ទាញវិនិយោគមកកម្ពុជាឱ្យបានច្រើន

និយ័តករបរធនបាលកិច្ច និងសភាពាណិជ្ជកម្មកម្ពុជា បានរួមគ្នាចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរា​ជា​ណាចក្រកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដែលហត្ថលេខីនៃអនុស្សរណៈ​នៃការយោគយល់គ្នានេះ គឺរវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម សុខ ដារ៉ា អគ្គ​នាយកនិយ័តករបរធនបាលកិច្ច។

អនុស្សរណៈយោគយល់នេះ មានគោលបំណងសំខាន់ៗ ០៣ រួមមាន៖

១. ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុ​ងវិស័យបរធនបាលកិច្ចរបស់សមាជិកសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជាដែលជាវិនិយោគិន ពាណិជ្ជករ និងធុរជនមានសក្តានុពលខ្ពស់ និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពវិនិយោគ ពាណិកជ្ជកម្ម និងធុរកិច្ចនៅប្រទេសកម្ពុជា។

២.វិស័យឯកជន អាចយល់បានពីយន្តការប្រតិបត្តិការបរធនបាលកិច្ចមានលទ្ធភាពសមស្រប ដើម្បីរៀបចំខ្លួនចូលរួមអនុវត្ត។

៣. វិស័យឯកជន និងភាគីពាក់ព័ន្ធផេ្សងៗទៀត ទាញយកផលប្រយោជន៍ពីប្រតិបត្តិការបរធនបាលកិច្ចក្នុងដំណើរការធុរកិច្ចរបស់ខ្លួន ក៏ដូចជាចូលរួមជំរុញការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា តាមរយៈការលើកកម្ពស់ការយល់​ដឹង និងផ្សព្វផ្សាយពីវិស័យបរធនបាលកិច្ចជាសាធារណៈផងដែរ។

ទន្ទឹមនឹងនេះ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាល​កិច្ចនៅកម្ពុជា និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក៏បានរៀបចំពិធីចុះហត្ថលេខាលើអនុស្ស​រណៈនៃការយោគយល់គ្នានេះផងដែរ។ (អានបន្ថែម)

គួរបញ្ជាក់ថា វិស័យបរធនបាលកិច្ច ជាវិស័យមួយដែលកំពុងតែចាប់ផ្តើមនៅកម្ពុជា ដែលមានកំណើនខ្ពស់គួរ​ឱ្យកត់សម្គាល់ ខណៈរដ្ឋបានរំពឹងថា នឹងកើនឡើងខ្ពស់ដល់ជាង ១ពាន់លានដុល្លារ នាចុងឆ្នាំ២០២៣នេះ។ (អានបន្ថែម)

ច្បាប់ស្តីពីបរធនបាលកិច្ចឆ្នាំ២០១៩ បរទេសអាចទិញដីនៅកម្ពុជាបានតាមរយៈក្រុមហ៊ុនបរធនបាល ដែលបានចុះបញ្ជីបរធនបាលកិច្ចនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវ។ ការទិញនេះ ក៏ត្រូវធ្វើលិខិតបរធនកិច្ច ឬកិច្ចព្រមព្រៀងឈរឈ្មោះអនុលោមទៅតាមលក្ខខណ្ឌនៃច្បាប់ផងដែរ។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]