ចិន និងកូរ៉េ កំពុងសិក្សាបង្កើតរោងចក្របច្ចេកវិទ្យាទំនើបៗ និងផលិតបន្ទះឈីប នៅកម្ពុជា

ក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ មកពីប្រទេសចិន និងកូរ៉េខាងត្បូង កំពុងសិក្សាលទ្ធភាព បង្កើតរោងចក្រលើផ្នែកបច្ចេកវិទ្យា ដូចជាផលិតបន្ទះឈីប នៅកម្ពុជា ខណៈរាជរដ្ឋាភិបាល ជំរុញការបណ្តុះបណ្តាលធនធានមនុស្សជំនាញសម្រាប់បម្រើក្នុងខ្សែច្រវ៉ាក់រោងចក្រសហគ្រាសប្រើប្រាស់បច្ចេកវិទ្យា។​

ឯកឧត្តមបណ្ឌិត  ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា បន្ទាប់ពីការឆ្នោតក្នុងនីតិកាលទី៧ រួច កម្ពុជានឹងទទួលបានបណ្តាវិនិយោគិនថ្មីៗមកបណ្តាក់ទុនបន្ថែមទៀត ជាពិសេសលើវិស័យកម្មន្តសាលមិនមែនកាត់ដេរ ដូចជា វិស័យបច្ចេកវិទ្យាទំនើប និងការបង្កើតរោងចក្រផលិតបន្ទះឈីប។

ឯកឧត្តមបណ្ឌិត ថ្លែងថា៖ “កន្លងងមកនេះ កម្ពុជាទទួលមានរោងចក្រខ្លះៗហើយដូចជា ក្រុមហ៊ុន Minibea ជាដើម បច្ចុប្បន្នបានកំពុងដំណើរការផលិតនូវបន្ទះ និងផលិតឧបករណ៍បច្ចេកវិទ្យាមួយចំនួនដែលបម្រើឱ្យបណ្តាក្រុមហ៊ុនធំៗ។​ បន្ថែមពីលើនេះ យើងនឹងមានក្រុមហ៊ុនយក្សធំៗមកពីកូរ៉េ និងចិន កំពុងសិក្សាលទ្ធភាពនៃការវិនិយោគក្នុងការផលិតបន្ទះឈីបនៅកម្ពុជា” ។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា កម្ពុជា ស្វាគមន៍រាល់វិនិយោគទាំងអស់ ដែលមកបណ្តាក់ទុននៅកម្ពុជា ក្នុងគោលដៅអាចជំរុញនូវចក្ខុវិស័យ កម្ពុជាប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]