ជប៉ុនគ្រោងវិនិយោគសង់ភូមិបុរាណបែបជប៉ុន សម្រាប់មនុស្សចាស់សំរាកលំហែនៅកំពង់ស្ពឺ

អ្នកវិនិយោគជប៉ុន គ្រោងនឹងសាងសង់ភូមិបុរាណបែបជប៉ុន សម្រាប់មនុស្សចាស់ពីប្រទេសជប៉ុនមកសម្រាកលំហែ និងព្យាបាល នៅក្នុងតំបន់​អភិវឌ្ឍន៍​ក​សិ​ទេសចរណ៍​ ម៉ុង ឫទ្ធី​ សែន​ជ័យ ក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមការឱ្យដឹងពី ឯឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា អ្នកវិនិយោគិនជប៉ុន បាននាំគ្នាមកស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យអចលនទ្រព្យ កសិកម្ម និងសិប្បកម្មកែច្នៃ ដោយអ្នកវិនិយោគទាំងនេះ បានចុះមកសិក្សានៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ អស់រយៈពេល ០៣ឆ្នាំរួចមកហើយ។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា អ្នកវិនិយោគជប៉ុន បានចុះពិនិត្យតំបន់​អភិវឌ្ឍន៍​ក​សិ​ទេសចរណ៍​ ម៉ុង ឫទ្ធី​ សែន​ជ័យដោយផ្ទាល់ ព្រោះចង់សង់ជាភូមិបុរាណជប៉ុន ដោយមានរៀបចំជាសួនទឹក និងសួនលំហែរបស់ជប៉ុននៅជាប់ជើងភ្នំនេះផងដែរ។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា គម្រោងសាងសង់នេះ មានគោលដៅសំរាប់មនុស្សចាស់ដែលចូលនិវត្តន៍មកសម្រាក ដោយនៅរដូវធ្លាក់ទឹកកកនៅប្រទេសជប៉ុន មនុស្សចាស់គឺពិបាករស់នៅណាស់។ គម្រោងនេះ នឹងផ្តល់សេវាថែទាំមនុស្សចាស់ដែលស្នាក់នៅទីនោះ ពិសេសក៏មានសេវាថែទាំសុខភាព និងការហូបចុកផងដែរ។

ជាមួយគ្នានេះដែរ គម្រោងនេះនឹងរៀបចំបង្កើតឱ្យមានទីលានវាយកូនហ្គោល​ ០១កន្លែង លើផ្ទៃដី ៦០ហិកតា សម្រាប់មនុស្សចាស់ធ្វើលំហាត់ប្រាណ។

បន្ថែមពីនេះ អ្នកវិនិយោគជប៉ុន នឹងរៀបចំកែលម្អមន្ទីរពេទ្យនៅតំបន់​អភិវឌ្ឍន៍​ក​សិ​ទេសចរណ៍​ ម៉ុង ឫទ្ធី​ សែន​ជ័យ ឱ្យក្លាយជាមន្ទីរពេទ្យដ៏ទំនើបសម្រាប់ទទួលភ្ញៀវដែលស្នាក់នៅទីនោះ។

រីឯផ្ទះលំហែក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ នេះដែរ ក៏នឹងមានរៀបចំជាការិយាល័យបណ្តោះអាសន្នមុនពេលចាប់ផ្តើមអនុវត្តគម្រោងខាងលើនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]