កម្ពុជាសម្រេចដំឡើងថ្លៃសេវាកម្មអ្នកដំណើរ និងសេវាកម្មអាកាសចរពាក់ព័ន្ធមួយចំនួន

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA ដំឡើងថ្លៃសេវាកម្មអ្នកដំណើរតាមផ្លូវអាកាស និងសេវាកម្មអាកាសចរពាក់ព័ន្ធមួយចំនួន ដោយត្រូវអនុវត្តការដំឡើងថ្លៃ នេះ​រយៈពេល៥ឆ្នាំ។​

សេចក្តីសម្រេចនេះ ធ្វើឡើងតាមរយៈ សជណ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីករណីសុំដំឡើថ្លៃសេវាកម្មអ្នកដំណើរ និងសេវាកម្មអាកាសចរណ៍ពាក់ព័ន្ធរួមមាន (ថ្លៃចុះចត ថ្លៃចំណត និងថ្លៃប្រើប្រាស់ភ្លើង និងស្ពានតភ្ជាប់មកយន្តហោះ) របស់ក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA។​

សេចក្តីសម្រេច សជណ នេះ លើកឡើងថា៖ “រាជរដ្ឋាភិបាលយល់ព្រមឱ្យក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA ដំឡើងថ្លៃសេវាកម្មចាំបាច់មួយចំនួនរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៨”។​

នៅក្រោម សជណ នេះ ថ្លៃសេវាកម្មអ្នកដំណើរអន្តរជាតិ សម្រាប់មនុស្សពេញវ័យជនជាតិកម្ពុជា ២៣ដុល្លារ កើនឡើងពី ១៨ដុល្លារ និងជនជាតិបរទេស ៣០ដុល្លារ កើនឡើងពី២៥ដុល្លារ។​

ចំណែកសេវាកម្មអ្នកដំណើរអន្តរជាតិ សម្រាប់កូនក្មេងអាយុក្រោម១២ឆ្នាំជនជាតិកម្ពុជា ១៥ដុល្លារ កើនឡើងពី១០ ដុល្លារ និងជនជាតិបរទេស ១៨ដុល្លារ កើនពី១៣ដុល្លារ។​

ដោយឡែក​អ្នកដំណើរក្នុងស្រុក (អ្នកដំណើរទាំងអស់) ទាំងជនជាតិកម្ពុជា និងជនបរទេស រក្សាថ្លៃសេវាកម្មអ្នកដំណើរនៅដដែល គឺ ៥ដុល្លារ និង៦ដុល្លារ រៀងៗគ្នា។​

ចំពោះថ្លៃចុះចត ថ្លៃចំណត និងថ្លៃប្រើប្រាស់ភ្លើង និងស្ពានតភ្ជាប់មកយន្តហោះ ដំឡើងពី ៤៤៥ដុល្លារ ទៅ ៥៧៨ ដុល្លារ ក្នុងយន្តហោះ១គ្រឿង ដែលគិតជាមធ្យមដំឡើងប្រមាណ ១៣៣ដុល្លារ លើតម្លៃចាស់។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]