ជប៉ុនជួយជាង ៤៣០លានដុល្លារ អភិវឌ្ឍផែព្រះសីហនុ ឱ្យក្លាយជាកំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍

រាជរដ្ឋាបាលជប៉ុនបានប្រកាសពីការផ្តល់ជំនួយដល់កម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ ៤៣០លានដុល្លារ ដើម្បីអភិវឌ្ឍកំពង់ផែព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ត្រឹមឆ្នាំ២០២៨។ នេះបើយោងតាមការចុះផ្សាយរបស់ BTV ដោយស្រង់ប្រសាសន៍របស់ឯកឧត្តម អ៊ុ UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។​

ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី “ទំនាក់ទំនងកម្ពុជា-ជប៉ុន” សម្រាប់ខួបអនុស្សាវរីយ៍ ៧០ឆ្នាំ នៃប្រទេសទាំង២ ដែលក្លិបអ្នកកាសែតកម្ពុជា សហការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជារៀបចំធ្វើកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម UENO Atsushi បានបញ្ជាក់ថា ជប៉ុននឹងបន្តជួយដល់កម្ពុជាបន្តទៀត តាមរយៈគម្រោងជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន មានទឹកប្រាក់ជាង ៤៣០លានដុល្លារ ដែលនឹងត្រូវផ្ដល់ដល់កម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដោយទឹកប្រាក់នេះនឹងផ្ដោតទៅលើការអភិវឌ្ឍចំណតកំពង់ផែឱ្យមានជម្រៅជ្រៅជាងមុន ដើម្បីឱ្យនាវាផ្ទុកកុងតឺន័រទម្ងន់ដល់ ៦ម៉ឺនតោនចូលចតបាន ហើយគ្រោងនឹងបញ្ចប់ត្រឹមឆ្នាំ២០២៦។

ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់បន្តថា សម្រាប់ដំណាក់កាលបន្តទៀត នឹងពង្រីកទីតាំងលើកដាក់កុងតឺន័រឱ្យបាន ៩ទីតាំងបន្ថែមទៀត ដោយនឹងប្រែក្លាយកំពង់ផែអន្តរជាតិកម្ពុជាទៅជា “កំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍” នៅត្រឹមឆ្នាំ២០២៨។

​គួរបញ្ជាក់ថា កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់កម្ពុជា ។ កន្លងមក កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កម្ពុជានិងជប៉ុនបានចុះហត្ថលេខាជាផ្លូវការលើកម្ចីចំនួន ៣១០លានដុល្លារអាមេរិករួចមកហើយ សម្រាប់ការពង្រីកកំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី១៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]