AIIB សម្រេចផ្តល់កម្ចី ៤៣លានដុល្លារ សម្រាប់កម្ពុជាលើកកម្ពស់ពាណិជ្ជកម្មសត្វ ឆ្លងកាត់ព្រំដែន

រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងសត្វឆ្លងកាត់ព្រំដែន និងការជំរុញហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃសត្វ ដែលមានទឹកប្រាក់ចំនួន ៤៣លានដុល្លារ។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨ នៃក្រុមប្រឹក្សាទេសាភិបាល ធនាគារ AIIB ឆ្នាំ២០២៣ (8th Annual Meeting of the Board of Govemors) កាលពីថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Sharm_el-Sheikh នៃប្រទេសអេហ្ស៊ីប ក្រោមប្រធានបទ “កំណើនប្រកបដោយចីរភាពនៅក្នុង ថវិការណ៍សេដ្ឋកិច្ចសាកលដ៍លំបាកមួយ (Sustainable Growth in a Challenging Word)” ។

ជាមួយគ្នានេះ គម្រោងមានគោលបំណងដូចជា (១) លើកកម្ពស់ផលិតកម្ម និងការចិញ្ចឹមសត្វប្រកបដោយគុណភាព និងអនាម័យ (២) ពង្រឹងសុវត្ថិភាពសុខភាពសត្វ និងមនុស្ស បង្ការ និងទប់ស្កាត់ជំងឺឆ្លង និង (៣) លើកកម្ពស់ពាណិជ្ជកម្មសត្វ ឆ្លងកាត់ព្រំដែន ក្នុងចំណោមប្រទេសនានានៃមហាអនុតំបន់ទន្លេមេគង្គ រួមមានកម្ពុជា ឡាវ វៀតណាម ថៃ និងចិន។

បន្ថែមពីនេះ គម្រោងនេះ នឹងអនុវត្តនៅក្នុងរាជធានី-ខេត្តគោលដៅ ចំនួន ០៦ រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ចាមខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង ខេត្តសៀមរាប និងខេត្តតាកែវ។

មួយវិញទៀត ហិរញ្ញប្បទានសរុបខាងលើនេះ រួមមាន ហិរញ្ញប្បទានសម្បទានពី AIIB ចំនួន ៣៣ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងពីមូលនិធិបង្ការ ការត្រៀមខ្លួន និងការឆ្លើយតបជំងឺរាតត្បាត (Pandemic Prevention, Preparedness and Response Facility Trust Fund) ចំនួន ១០លានដុល្លារ។

គួរបញ្ជាក់ថា គម្រោងនេះ ជាគម្រោងសហហិរញ្ញប្បទាន រវាងធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank -​ ADB) និង AIIB ដែលមានទឹកប្រាក់សរុប ១២៨,៧៨ លានដុល្លារ ក្នុងនោះហិរញ្ញប្បទានសហប្រតិបត្តិការរ​​បស់ ADB ចំនួន ៦២,៩លានដុល្លារ និងថវិកាបដិភាគរាជរដ្ឋាភិបាលចំនួន ២២,៨៨លានដុល្លារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]