សណ្ឋាគារដ៏ទំនើបតម្លៃជាង ៨៤លានដុល្លារ កណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបុកគ្រឹះហើយ

សណ្ឋាគារខ្នាតអន្តរជាតិលំដាប់ផ្កាយ៥ ស្ថិតចំកណ្តាលរាជធានីភ្នំពេញ មានតម្លៃជាង ៨៤,៥លានដុល្លារ ត្រូវបានបុកគ្រឹះសាងសង់នៅថ្ងៃ១៩ វិច្ឆិកា ២០២៣នេះហើយ។

សណ្ឋាគារអន្តរជាតិដ៏ទំនើបមួយនេះ មានឈ្មោះថា Marriott International Hotel វិនិយោគដោយក្រុមហ៊ុនអភិវឌ្ឍ KHOU TOWER CO., LTD របស់ឧកញ៉ា លាង ហ៊ី ក្រោមទុនវិនិយោគ ៨៤,៥ លានដុល្លារ។

គួរបញ្ជាក់ថា សណ្ឋាគារនេះ នឹងសាងសង់ឡើងដោយមាន ២៣៧បន្ទប់ ស្ថិតនៅលើមហាវិថីព្រះមុនីវង្ស (៩៣) កែងផ្លូវលេខ ៨៨ និងលេខ ៧៥ ភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាពិសេសនៅពេលបើកដំណើរ ត្រូវបានគេរំពឹងថានឹងអាចបង្កើតការងារបានចំនួន ៨៥៥កន្លែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់។

គួររំលឹកទៀតថា ក្រុមហ៊ុន KHOU TOWER CO., LTD ទើបទទួលបានការចុះបញ្ជីពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)  នៅថ្ងៃទី២៨ សីហា ២០២៣កន្លងទៅនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]