WB៖ ប្រព័ន្ធដឹកជញ្ជូននៅមានកម្រិត និងការផ្គត់ផ្គង់ថាមពលមិនទាន់ទុកចិត្តបានៗបន្ថយល្បឿនងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា

រលកវិបត្តិសាកល, កំណើនសេដ្ឋកិច្ចដែលមានហានិភ័យ៖ ធនាគារពិភពលោកបានព្រមានថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចនៅតែរងផលប៉ះពាល់បន្ថែមទៀត ដោយបានកំណត់កត្តាសកលសំខាន់ៗចំនួនពីរ គឺតម្រូវការសកលខ្សោយ និងការកើនឡើងនៃតម្លៃម្ហូបអាហារដែលអាចដាក់សម្ពាធបន្ថែមលើគន្លងសេដ្ឋកិច្ចរបស់កម្ពុជា។ បញ្ហាប្រឈមខាងក្រៅទាំងនេះ រួមជាមួយនឹងការកើនឡើងនៃបំណុលគ្រួសារ និងបញ្ហាឥណទានក្នុងស្រុក បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេស។ វិស័យអចលនទ្រព្យ ត្រូវបានគូសបញ្ជាក់ជាពិសេសថានឹងនៅតែបន្តមានហានិភ័យខ្ពស់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានថ្មីរបស់ធនាគារពិភពលោក ចុះថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣។

រលកវិបត្តិសេដ្ឋកិច្ចសកលដែលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងស្រុក៖ ធនាគារពិភពលោកគូសបញ្ជាក់អំពីឥទ្ធិពលនៃកត្តាខាងក្រៅ ដូចជាការរាតត្បាតសកលដែលកំពុងបន្ត ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន គួបផ្សំនឹងវិបត្តិហាម៉ាសនិងអ៊ីស្រាអែល និងការកើនឡើងអត្រាការប្រាក់អន្តរជាតិ។ ធាតុទាំងនេះបានរួមចំណែកជារួមដល់ការព្យាករអត្រាកំណើនសេដ្ឋកិច្ចត្រឹមតែ ៥,៤ ភាគរយនៅឆ្នាំ ២០២៣ ដែលទាបជាងការព្យាករដំបូង ៥,៥ភាគរយបន្តិច ដោយមានការរំពឹងទុកថានឹងកើនឡើង ៥,៨ ភាគរយនៅឆ្នាំ ២០២៤ និង៦,១ ភាគរយនៅឆ្នាំ ២០២៥។ ការរំពឹងទុកនៃការកើនឡើងនៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់របស់កម្ពុជាបង្កើតជាមូលដ្ឋានសម្រាប់ទស្សនវិស័យនេះ។

កត្តាប្រឈមក្នុងស្រុក៖ ហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច៖ កត្តាប្រឈមផ្ទៃក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាជួបបញ្ហានៅក្នុងប្រព័ន្ធដឹកជញ្ជូន និងភស្តុភារ ដែលប្រព័ន្ធទ្រទ្រង់លំហូរសេដ្ឋកិច្ចនេះមានសមត្ថភាពនៅមានកម្រិត រួមផ្សំដោយការផ្គត់ផ្គង់ថាមពលដែលមិនទាន់អាចជឿទុកចិត្តបាន​ (បញ្ហាថ្លៃថាមពល និងសន្តិសុខថាមពល)។ ទោះបីជាមានការវិនិយោគពីមុននៅក្នុងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក៏ដោយ ក៏បញ្ហាប្រឈមដែលនៅតែបន្តកើតមានទាំងនេះប៉ះពាល់ដល់អាជីវកម្ម និងអ្នកប្រើប្រាស់ ដោយបន្ថែមភាពតានតឹងទៅនឹងការចំណាយរបស់ពួកគេ។ វិស័យ​ផលិតកម្ម ជាពិសេស​សម្លៀកបំពាក់ និង​ការ​នាំចេញ​បាន​ធ្លាក់​ចុះ ដែល​នាំ​ឱ្យ​មាន​ការ​កាត់​បន្ថយ​ការងារ​ចំនួន ៥ ភាគរយ។

សំណើដំណោះស្រាយសម្រាប់កំណើនប្រកបដោយនិរន្តរភាពពីធនាគារពិភពលោក៖ ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​ទាំង​នេះ លោកស្រី Maryam Salim នាយក​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា បានស្នើឱ្យមានការ​ចាត់​វិធានការដោះស្រាយ​ជា​បន្ទាន់។ លោកស្រីបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការផ្តល់សិទ្ធិអំណាចដល់វិស័យឯកជនដើម្បីធ្វើជាកត្តាជំរុញកំណើន និងអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងក្នុងពេលដំណាលគ្នាដើម្បីកែលម្អ និងបង្កើនប្រសិទ្ធភាពនៃវិស័យសាធារណៈ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]