វៀតណាមកំពុងជំរុញឧស្សាហកម្មសំណង់សេរ៉ាមិចឱ្យជាប់ជាផលិតផលកំពូលលើពិភពលោក

ក្នុងសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់សម្រាប់វិស័យសម្ភារសំណង់របស់វៀតណាម អនុរដ្ឋមន្ត្រីក្រសួងសំណង់ លោក Nguyen Van Sinh បានប្រកាសថា ប្រទេសរបស់លោក ទទួលបានចំណាត់ថ្នាក់ក្នុងចំណោមប្រទេសអ្នកផលិតសម្ភារសំណង់ប្រភេទសេរ៉ាមិចកំពូលទាំង ១០ របស់ពិភពលោក នេះបើគិតពីកម្រិតសមត្ថភាពកម្រិតផលិត និងកម្រិតបច្ចេកវិទ្យា។ តែបើនិយាយពីទំហំទិន្នផលនិងបរិមាណផ្គត់ផ្គង់ក្នុងទីផ្សារវិញ វៀតណាមឈរឈ្មោះជាប្រទេសនាំមុខគេលើការផលិតក្បឿងសេរ៉ាមិច ដោយដណ្តើមបានតំណែងទី ០៤ លំដាប់ពិភពលោក។ វិវរណៈនេះ គូសបញ្ជាក់អំពីភាពរីកចម្រើនឥតឈប់ឈររបស់វៀតណាមនៅក្នុងវិស័យសម្ភារៈសំណង់ប្រភេទសេរ៉ាមិច​ នេះបើយោងតាមសេចក្តីរាយការណ៍ដោយ vietnam.postsen.com នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៣។

ទីផ្សារក្បឿងសេរ៉ាមិចវៀតណាមដែលបច្ចុប្បន្នមានតម្លៃ ៥,១៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ កំពុងត្រៀមខ្លួនសម្រាប់គន្លងកំណើនពិសេសមួយជាមួយនឹងដំណើរវិវត្តន៍ដ៏ជឿនលឿននៃវិស័យសំណង់និងនគរូបនីយកម្មទាំងក្នុងតំបន់និងសកលលោក។ តាមការព្យាករនៅឆ្នាំ ២០២៨  ទីផ្សារក្បឿងសេរ៉ាមិចវៀតណាម នឹងរីកធំឡើងដល់ ៩,៧៨ ពាន់លានដុល្លារ ដែលឆ្លុះបញ្ចាំងពីអត្រាកំណើនប្រចាំឆ្នាំដ៏រឹងមាំ (CAGR) ១៣,៦៤%។ តួលេខនេះ បញ្ជាក់ពីសក្តានុពលដ៏ខ្លាំងក្លារបស់វៀតណាមក្នុងវិស័យនេះ ដែលដើរតួសឹងតែផ្តាច់មុខសម្រាប់ទីផ្សារតំបន់ ត្បិតមានដៃគូប្រកួតប្រជែងទាប។

ចំណុចប្រសព្វនៃកត្តាជំរុញភាពលេចធ្លោរបស់វៀតណាមក្នុងសម្ភារៈសំណង់ប្រភេទសេរ៉ាមិច៖ គួរកត់សម្គាល់ថាការចំណាយលើការសាងសង់កើនឡើងទាំងក្នុងស្រុក និងសមត្ថភាពផ្គត់ផ្គង់តម្រូវការទាំងថ្នាក់តំបន់និងទីផ្សារសកល ជាកត្តាជំរុញចម្បងដែលដឹកនាំទីផ្សារក្បឿងសេរ៉ាមិចឆ្ពោះទៅរកការរីកចម្រើនដែលមិនធ្លាប់មានពីមុនមក។ ម្យ៉ាងទៀត កត្តាគុណផលផលិតក៏ជាចលនករជោគជ័យដ៏សំខាន់មួយដែរ នោះគឺការបញ្ចូលជាយុទ្ធសាស្ត្រនៃបច្ចេកវិជ្ជាទំនើបដោយអាជីវកម្មផលិតក្បឿងសេរ៉ាមិចវៀតណាម បូករួមជាមួយនឹងប្រសិទ្ធភាពចំណាយ។

ជាងនេះទៅទៀត សន្ទុះនៃឧស្សាហកម្មនេះត្រូវបានទ្រទ្រង់ដោយយុទ្ធសាស្ត្រនៃការលាយបញ្ចូលគ្នានូវលក្ខណៈឌីសាញផលិតផលតាមបែបប្រពៃណីវៀតណាម និងអាស៊ីជាមួយនឹងធាតុរបស់លោកខាងលិច ដែលឆ្លុះបញ្ចាំងពីការយល់ដឹងនៃការរចនាជាសកលរបស់រចនាករ។
ដែលរឹតតែសំខាន់នោះ គឺជំហរសកម្មរបស់រដ្ឋាភិបាលក្រុងហាណូយតែម្តង ដែលជាកត្តាជំរុញឱ្យមានការរីកលូតលាស់យ៉ាងសកម្មនៃវិស័យនេះ។ ការចាត់វិធានការជំរុញនិងឆ្លើយតបជាក្របខណ្ឌច្បាប់ ផែនការ និងយុទ្ធសាស្ត្រដាក់ចេញដោយស្ថាប័នរដ្ឋាភិបាលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ ជាមួយនឹងទស្សនវិស័យប្រកបដោយចក្ខុវិស័យដល់ឆ្នាំ ២០៥០ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋនិងឯកជនដើម្បីជំរុញការអភិវឌ្ឍន៍សម្ភារសំណង់ ជាពិសេសសេរ៉ាមិច។

ផលិតផលសម្ភារៈសំណង់ប្រភេទសេរ៉ាមិចរបស់វៀតណាម មានមុខនៅលើទីផ្សារទូទាំងពិភពលោក រួមទាំងតំបន់អាស៊ាន អាស៊ីបូព៌ា អាមេរិក និងអឺរ៉ុប។ គួរកត់សម្គាល់ថា ប្រាក់ចំណូលនាំចេញសម្រាប់ឆ្នាំ ២០២២ ត្រូវបានគេរំពឹងថានឹងកើនឡើងលើសពី ២២០ លានដុល្លារ ដែលបង្ហាញពីតួនាទីសំខាន់របស់វៀតណាមនៅក្នុងទីផ្សារសេរ៉ាមិចអន្តរជាតិ។

ឧស្សាហកម្មផលិតសេរ៉ាមិច ជាសសរស្តម្ភសេដ្ឋកិច្ចដ៏រឹងមាំមួយរបស់វៀតណាម ដោយ ចូលរួមចំណែកប្រចាំឆ្នាំក្នុងតម្លៃច្រើនជាង ៣ពាន់លានដុល្លារ ដល់ GDP របស់ប្រទេសទាំងមូល៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]