វៀតណាមវិនិយោគ $១00លាន ដើម្បីវាយលុកទីផ្សាររថយន្តបំពាក់សេវាកម្មឌីជីថលនៅអាមេរិក

ក្រុមហ៊ុនសាជីវកម្ម FPT ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសវៀតណាមបានចាប់ផ្តើមវិនិយោគទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន $១00 លាន សម្រាប់វាយលុកទីផ្សារបំពាក់សេវាកម្មឌីជីថលលើឧស្សាហកម្មរថយន្តក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ជាមួយនឹងការសម្ពោធរោងចក្រ FPT Automotive នៅរដ្ឋតិចសាស់សហរដ្ឋអាមេរិក នេះបើយោងតាមសារៈព័ត៌មាន Nikkei Asia កាលពីថ្ងៃទី ១៨ ខែ ធ្នូនេះ។

ក្រុមហ៊ុន FPT Automotive បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាកម្មវិស្វកម្មទំនើបដល់ក្រុមហ៊ុនផលិតរថយន្តល្បីៗដូចជា Honda, Ford និង VinFast ដែលជាសាជីវកម្មវៀតណាមមួយទៀតកំពុងបោះជំហានយ៉ាងសំខាន់នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ដោយទទួលស្គាល់ទិដ្ឋភាពវិវត្តន៍ថ្មី២ ដែលរថយន្តទំនើបនាពេលបច្ចុប្បន្ននេះ សុទ្ធតែមានមុខងារជាកុំព្យូទ័រនៅលើកង់តាប្លូ  ក្រុមហ៊ុន FPT មានគោលបំណងបំពេញតម្រូវការការផ្លាស់ប្តូរនេះ ដោយក្រុមហ៊ុនផ្ទាល់មានសមត្ថភាពផ្តល់នូវសេវាកម្មការតភ្ជាប់ប្រព័ន្ធឌីជីថលក្នុងរថយន្តដោយឥតប្រើខ្សែ កម្មវិធីសុវត្ថិភាពពិសេស និងកម្មវិធីកុំព្យូទ័រសម្រាប់បំពាក់លើរថយន្តទំនើបៗផ្សេងទៀត ដែលត្រូវបានរចនាឡើងដើម្បីតាមដានទិដ្ឋភាពសំខាន់ៗដូចជាម៉ាស៊ីន និងប្រព័ន្ធប្រេងឥន្ធនៈក្នុងរថយន្តជាដើម។

ក្រុមហ៊ុន FPT នេះ ជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោករបស់វៀតណាម ដែលមានផលបត្រជាច្រើនគ្របដណ្តប់លើការអភិវឌ្ឍន៍កម្មវិធី ការផ្លាស់ប្តូរឌីជីថល និងសេវាទូរគមនាគមន៍ ដែលរាប់ថាជាតួអង្គសំខាន់ក្នុងការជំរុញការច្នៃប្រតិដ្ឋ នៅក្នុងវិស័យឧស្សាហកម្មរថយន្ត។

គិតត្រឹមចុងឆ្នាំ ២០២២ ក្រុមហ៊ុន FPT រកបានប្រាក់ចំណូល ចំនួន $១,៩២ ពាន់លាន ដែលឆ្លុះបញ្ចាំងពីដំណើរការហិរញ្ញវត្ថុដ៏រឹងមាំរបស់ខ្លួន។ ក្រុមហ៊ុននេះ បានរក្សាសន្ទុះរបស់ខ្លួនក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០២៣ ដោយបានកត់ត្រាប្រាក់ចំណូលចំនួន $១,៦៥ ពាន់លាន។ ចាប់តាំងពីឆ្នាំ ២០២១ មក ក្រុមហ៊ុន FPT បានបង្ហាញពីការបោះជំហានជោគជ័យលើទីផ្សារសាកលរបស់ខ្លួន ដោយបង្កើតបានចំនួន ៤៤% នៃប្រាក់ចំណូលក្រៅប្រទេសរបស់ខ្លួនពីទីផ្សារសំខាន់ៗដូចជា ប្រទេសជប៉ុន កូរ៉េ និងចិន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]