ក្រុមហ៊ុនសិង្ហបុរីបង្ហើបជាថ្មីថាចង់វិនិយោគវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា
ក្រុមហ៊ុន YCH Group របស់សិង្ហបុរី បានបង្ហើបជាថ្មីម្តងទៀតថា ចង់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា ដោយផ្តោតលើវិស័យដឹកជញ្ជូន និងឡូជីស្ទីក។ នេះបើយោងតាមជំនួបពិភាក្សារវាងក្រុមហ៊ុន ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះ លោក Robert Yap ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន YCH Group បានឱ្យដឹងថា ក្រុមហ៊ុនបានសម្លឹងឃើញនូវកាលានុវត្តភាព និងសក្ដានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយចង់វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ រួមមាន៖ វិស័យដឹកជញ្ជូន និងឡូជីស្ទីក ជាដើម។ ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ក្រុមហ៊ុន ដែលចង់វិនិយោគលើហេដ្ឋារចនាសម័្ពន្ធតភ្ជាប់នៅកម្ពុជា ខណៈរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងលើការកសាងប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធតភ្ជាប់ ដើម្បីគាំទ្រដល់វិស័យដឹកជញ្ជូន និងឡូជីស្ទីក រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវល្បឿនលឿន លើកកម្ពស់គុណភាពផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ថ្នល់ ជាច្រើន។ គួររំលឹកថា កន្លងមកក្រុមហ៊ុន YCH Group និងក្រុមហ៊ុន WorldBridge Group […]
គុណសម្បត្តិនិងគុណវិបត្តិនៃវិធានការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អចលនទ្រព្យដែលមានតម្លៃ ៧ម៉ឺនដុល្លារ
ការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញវិធានការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អចលនទ្រព្យដែលមានតម្លៃ ៧០០០០ដុល្លារ ឬតិចជាងនេះ គឺជាគោលនយោបាយដែលមានគោលបំណងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើអ្នកទិញអចលនទ្រព្យ និងជំរុញទីផ្សារអចលនទ្រព្យ។ ទោះជាយ៉ាងណាក៏ដោយ ខណៈដែលវិធានការនេះហាក់ដូចជាមានអត្ថប្រយោជន៍ច្រើនសម្រាប់អ្នកអចលនទ្រព្យក៏ពិតមែន ប៉ុន្តែការវិភាគកាន់តែស៊ីជម្រៅបានបង្ហាញពីគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនដែលចោទជាសំណួរអំពីប្រសិទ្ធភាពរួមរបស់វិធានការពន្ធដារថ្មីនេះ។ គុណសម្បត្តិ ១_ ជាការលើកទឹកចិត្តដល់ប្រតិបត្តិការទិញលក់លំនៅឋានដែលមានតម្លៃសមរម្យ៖ ដោយការលើកលែងពន្ធលើអចលនទ្រព្យដែលមានតម្លៃ ៧0000ដុល្លារ ឬតិចជាងនេះ វិធានការនេះ នឹងជួយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុសម្រាប់គ្រួសារដែលមានចំណូលកម្រិតមធ្យម និងកម្រិតទាប ក្នុងការទិញអចលនទ្រព្យ។ ការលើកលែងនេះ អាចជំរុញឱ្យមានតម្រូវការលំនៅឋានតម្លៃសមរម្យ បង្កើតឱកាសសម្រាប់អ្នកទិញផ្ទះលើកដំបូង និងលើកកម្ពស់បរិយាបន្នភាពនៅក្នុងទីផ្សារអចលនទ្រព្យ។ ២_ ការកាត់បន្ថយពន្ធសម្រាប់អចលនទ្រព្យដែលមានតម្លៃខ្ពស់៖ សម្រាប់អចលនទ្រព្យដែលមានតម្លៃលើសពី ៧0000ដុល្លារ ចំពោះការកំណត់ដែលអនុញ្ញាតឱ្យមានការកាត់តម្លៃ ៧0000ដុល្លារ ចេញ មុនពេលគណនាពន្ធប្រថាប់ត្រា អាចជួយកាត់បន្ថយបំណុលពន្ធបានច្រើនខ្លះដែរ។ យន្តការនេះ ផ្តល់នូវដំណោះស្រាយធូរស្រាលមួយផ្នែកសម្រាប់អ្នកទិញអចលនទ្រព្យតម្លៃមធ្យម និងតម្លៃខ្ពស់ ធ្វើឱ្យការវិនិយោគអចលនទ្រព្យកាន់តែមានភាពទាក់ទាញ។ ៣_ ជំរុញទីផ្សារអចលនទ្រព្យ៖ ក្រៅពីជួយសម្រួលបន្ទុកដល់អ្នកទិញអចលនទ្រព្យ គោលនយោបាយនេះ ក៏អាចជួយស្តារទីផ្សារអចលនទ្រព្យដែលកំពុងប្រឹងងើបឡើងវិញពីផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺរាតត្បាត កូវីដ-១៩ តាមរយៈការជួយជំរុញការលើកទឹកចិត្តទាំងប្រតិបត្តិការ និងសកម្មភាពសំណង់នៅក្នុងវិស័យអចលនទ្រព្យកម្រិតទាប និងមធ្យម។ ៤_ ការគណនាពន្ធដែលមានលក្ខណៈសាមញ្ញជាងមុន៖ ភាពច្បាស់លាស់នៃការកំណត់កម្រិតតម្លៃត្រឹម ៧0000ដុល្លារ ជួយសម្រួលដំណើរការពន្ធសម្រាប់អ្នកទិញជាច្រើន ដោយកាត់បន្ថយការភ័ន្តច្រឡំ ឬជម្លោះដែលអាចកើតមានលើការវាយតម្លៃតម្លៃអចលនទ្រព្យ។ គុណវិបត្តិ ១_ […]
១០ខែ កម្ពុជានាំទំនិញចេញទៅទីផ្សារអន្តរជាតិបានជិត ២២ពាន់លានដុល្លារ កើនឡើង១៦%
គិតត្រឹមរយៈពេល ១០ខែ (គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤) កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជិត ២២ពាន់លានដុល្លារ កើនឡើង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលបានចុះផ្សាយដោយក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ប្រភពខាងលើបានឱ្យដឹងថា ក្នុងរយៈពេល១០ខែនេះ សម្រាប់ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សរុបចំនួន ២១,៥៧ពាន់លានដុល្លារ កើនឡើង១៦% ដោយក្នុងនោះ នាំទំនិញចេញទៅសហរដ្ឋអាមេរិកមានតម្លៃជាង ៨,២ពាន់លានដុល្លារ កើន៩,៨ភាគរយ ចិនមានតម្លៃជាង១,៤ពាន់លានដុល្លារ កើនឡើង២១,១ភាគរយ និងជប៉ុនមានតម្លៃជាង១,១ពាន់លានដុល្លារ កើនឡើង១៨% រួមនឹងទីផ្សារផ្សេងទៀត។ ប្រភពដដែលបានបន្តថា សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។ ទន្ទឹមគ្នានេះដែរ កម្ពុជាមានទំនិញនាំចូលដែលរួមមាន៖ រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់ ផលិតផលបានពីការចាក់ដោយម្ជុល ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា សម្ភារអគ្គិសនី សរសៃអំបោះសិប្បនិម្មិតខ្លីៗ យានក្រៅពីអយស្ម័យយាន ឬអយរថអគ្គិសនី និងសម្ភារមួយចំនួនទៀត។ […]
អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ
ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេះ គឺជាការដកស្រង់ចេញពីសុន្ទរកថាគន្លឹះថ្លែងដោយលោក Nicholas Cumins នាយកប្រតិបត្តិ Bentley Systems ក្នុងឱកាសបើកសន្និសីទ 2024 Year in Infrastructure។ ហេដ្ឋារចនាសម្ព័ន្ធសព្វថ្ងៃកំពុងប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក។ នៅជុំវិញពិភពលោក តម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់ និងប្រសើរជាងមុន កាន់តែមានតម្រូវការកើនឡើង – ថាតើដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំងនេះ យើងត្រូវការពង្រីកបណ្តាញថាមពល ធ្វើទំនើបកម្មបណ្តាញដឹកជញ្ជូន ឬជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ឡើងវិញ។ ទាំងនេះគឺជាកិច្ចការដ៏មហិមាដែលទាមទារការវិនិយោគរាប់ពាន់លានដុល្លារ និងការខិតខំប្រឹងប្រែងជាច្រើនទសវត្សរ៍តទៅមុខទៀត។ ទោះបីជាមានតម្រូវការបន្ទាន់ក៏ដោយ ក៏ពេលនេះយើងមិនមានវិស្វករគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការទាំងនេះដែរ។ បន្ទុកការងារកំពុងតែកើនឡើង ហើយគម្រោងក៏បន្តកើនឡើងថ្មីៗដែរ។ កង្វះវិស្វករជំនាញ និងអ្នកជំនាញបច្ចេកទេសកំពុងពង្រីកគម្លាតរវាងអ្វីដែលត្រូវការ និងអ្វីដែលអាចផ្តល់ឱ្យជាក់ស្តែង។ ខណៈពេលដែលយើងខ្វះខាតកម្លាំងវិស្វករ តែយើងមិនមានការខ្វះខាតទិន្នន័យទេ នេះជាភាពខុសគ្នាធំបំផុតនៃឧស្សាហកម្មរបស់យើង។ យើងមានទិន្នន័យច្រើនណាស់ ប៉ុន្តែបើធៀបនឹងការយល់ដឹងនៅមានកម្រិត។ ទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានប្រមូលទិន្នន័យក្នុងទំហំជីហ្គាបៃជារៀងរាល់ថ្ងៃ – មិនថាពីឧបករណ៍ចាប់សញ្ញានៅលើស្ពាន បណ្តាញឧបករណ៍ប្រើប្រាស់ ឬប្រព័ន្ធផ្សេងទៀតនោះទេ។ ប៉ុន្តែមានតែមួយចំនួនតូចប៉ុណ្ណោះនៃទិន្នន័យត្រូវបានយកមកវិភាគ។ អ្នកខ្លះនិយាយថា 10% នៃទិន្នន័យដែលប្រមូលបានត្រូវបានប្រើប្រាស់សម្រាប់ការវិភាគ ហើយអ្នកផ្សេងទៀតនិយាយថា ទិន្នន័យនេះមិនច្រើននោះទេ។ នៅពេលដែលយើងឈានឆ្ពោះទៅរកប្រតិបត្តិការទ្រព្យសម្បតិ្តនៃហេដ្ឋារចនាសម្ព័ន្ធកាន់តែទំនើប និងការយល់ដឹងដែលជំរុញដោយ AI នោះរឿងមួយដែលយើងនឹកស្មានមិនដល់បានក្លាយទៅជាច្បាស់លាស់៖ […]
ដើម្បីឱ្យអតិថិជនអាចទិញផ្ទះក្នុងក្ដីស្រមៃបានកាន់តែលឿន បុរី ប៉េង ហួត និង ធនាគារ ហុង លីអុង សហការគ្នាផ្ដល់កម្ចីទិញផ្ទះមានអត្រាការប្រាក់កាន់តែទាប
ភ្នំពេញ- នាថ្ងៃទី 29 ខែ វិច្ឆិកា ឆ្នាំ 2024 បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍលើអចលនទ្រព្យឈានមុនគេមួយនៅកម្ពុជា និងធនាគារ ហុង លីអុង ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏លេចធ្លោមួយដែរនោះ បានសហការគ្នាជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្ដល់កម្ចីទិញផ្ទះដល់អតិថិជនដែលមានបំណងចង់បង់រំលស់ក្នុងលក្ខខណ្ឌដ៏ពិសេសបំផុត។ កិច្ចសហការនេះនឹងផ្តល់ឱ្យអតិថិជនដែលទិញផ្ទះនូវឱកាសដែលមិនធ្លាប់មានពីមុនមក ដោយផ្ដល់ជូននូវអត្រាការប្រាក់ប្រកួតប្រជែងទាបបំផុតរហូតដល់ ៧% ក្នុងមួយឆ្នាំ រយៈពេលរហូតដល់ ២៥ឆ្នាំ សម្រាប់ការទិញផ្ទះដែលសាងសងរួចរាល់ ដែលជាការផ្តល់ជូនយ៉ាងពិសេសមិនធ្លាប់មានពីមុនមក។ អ្វីដែលកាន់តែពិសេសបន្ថែមទៀតនោះ គឺនៅបុរី ប៉េង ហួត មានផ្ទះសាងសង់រួច ១០០% អាចចូលរស់នៅបានត្រឹមតែ ១សប្ដាហ៍ដោយមិនចាំបាច់រង់ចាំយូរ។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីតាំងការិយាល័យលក់ផ្ទះ បុរី ប៉េង ហួត គម្រោងហ្គ្រេនស្ដា ផ្លាទីនីម ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ រយៈពេលពីម៉ោង ៩:០០ ព្រឹក ដល់ ១១:០០ ព្រឹក។ កិច្ចសហការនេះ គឺមានគោលបំណងផ្តល់ឱកាសដ៏ពិសេសសម្រាប់អតិថិជនដែលមានបំណងប្រាថ្នាចង់បានផ្ទះក្នុងក្ដីស្រមៃរបស់ខ្លួននៅបុរី ប៉េង ហួត។ ភាពជាដៃគូរវាង បុរី ប៉េងហួត និងធនាគារ […]
គម្រោងស្ដារផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) សម្រេចបាន ១០០% ហើយ
គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គីឡូម៉ែត្រ បានបញ្ចប់ការងារសាងសង់ទាំងស្រុងហើយ ដោយសម្រេចបាន ១០០ភាគរយ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពការរងាររបស់ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោង ដែលរួមដំណើរដោយក្រុមអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តម ខាន់ ម៉ាណេរ បានបញ្ជាក់ថា ផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) សម្រេចបាន ១០០ភាគរយ ហើយ។ ផ្លូវមួយខ្សែនេះនឹងត្រូវបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់រយៈពេលមួយឆ្នាំ ដើម្បីបន្តពិនិត្យ និងវាយតម្លៃគុណភាពរបស់វា មុនពេលធ្វើការទទួលយកជាផ្លូវការពីក្រុមហ៊ុនសាងសង់(CRBC)។ ជាងនេះទៅទោះទៀត ឯកឧត្តមប្រធាន ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបញ្ចប់ការងារសេសសល់ដែលរួមមានការដំឡើងផ្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាផ្លូវ ដោយជំរុញឱ្យក្រុមសាងសង់ត្រូវប្រកាន់ខ្ជាប់នូវស្តង់ដារបច្ចេកទេសឱ្យបានយ៉ាងម៉ឺងម៉ាត់ និងធានាឱ្យបាននូវការកំណត់ទីតាំងផ្លូវឱ្យបានច្បាស់លាស់ផងដែរ។ ជាការឆ្លើយតប ក្រុមហ៊ុនសាងសង់ បានប្ដេជ្ញានឹងពន្លឿនការងារដែលនៅសេសសល់តិចតួចនេះ ដើម្បីធានាឱ្យបានថា អ្វីៗគ្រប់យ៉ាងនឹងរួចរាល់សម្រាប់ពិធីបុណ្យសមុទ្រនាពេលខាងមុខ សម្រាប់សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។ […]