១ខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន ៣២គម្រោង តម្លៃ $១៨៧លាន

រយៈពេល១ខែមករា ដើមឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីៗចំនួន ៣២គម្រោង មានតម្លៃប្រមាណ ១៨៧លានដុល្លារ អាចបង្កើតការងារបានរហូតដល់ ២៩ពាន់កន្លែង។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០២៤។

ក្នុងចំណោមគម្រោងថ្មីៗទាំង៣២នេះ មានគម្រោងធំៗចំនួន៤ ដែលលេចធ្លោជាងគេ ក្នុងនោះរួមមាន៖ ទី១_គម្រោងបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅស្រុកសំរោង ខេត្តតាកែវ, ទី២_គម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ, កង់, រ៉ឺម៉ក (អគ្គិសនី), និងឧបករណ៍បញ្ចូល ឬសាកថ្ម នៅស្រុកកៀនស្វាយ ខេត្តកណ្តាល, ទី៣_គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម, ដែក, និងទង់ដែងនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងទី៤_គម្រោងបង្កើតរោងចក្រតម្បាញក្រណាត់ និងកាត់ដេរសម្លៀកបំពាក់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា គម្រោងវិនិយោគទាំង ៣២ខាងលើ ផ្តោតលើវិស័យឧស្សាហកម្មទាំងអស់(១០០%)។ រីឯទុនវិនិយោគ បានមកពីប្រភពផ្សេងៗគ្នា ក្នុងនោះរួមមាន ប្រទេសចិនមានប្រមាណជាង ៧៨%, ប្រទេសសិង្ហបុរីមាន ៩,៦៥%, សហរដ្ឋអាមេរិកមាន ៥,៣៤%, សាធារណរដ្ឋកូរ៉េមាន ៣,៥៥%, និងកម្ពុជា (ប្រភពក្នុងស្រុក)មាន ២,៧៣% ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]