ក្រុមហ៊ុនឯកជនគ្រោងវិនិយោគបង្កើតសួនកម្សាន្តបែបទំនើបនៅស្រុកគិរីសាគរ ខេត្តកោះកុង

ក្រុមហ៊ុន Coastal City Development Group Co., LTD កំពុងស្នើសុំវិនិយោគបង្កើតសួនកម្សាន្តបែបទំនើបដែលមានទីតាំងស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។

គម្រោងស្នើសុំ​នេះ កំពុងត្រូវបានចុះពិនិត្យវាយតម្លៃដោយក្រុមការងារអន្តក្រសួង ដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

នៅក្នុងកិច្ចប្រជុំអំឡុងពេលចុះពិនិត្យទីតាំងគម្រោងវិនិយោគជាក់ស្តែង លោកអភិបាលបាលរង បានចូលរួមជាមតិយោបល់ និងស្នើដល់ក្រុមហ៊ុននូវចំណុចដូចខាងក្រោម៖

១-សូមក្រុមហ៊ុនអនុវត្តឱ្យបានល្អប្រសើរ ត្រូវគោរពតាមល័ក្ខខ័ណ្ឌ និងនីតិវិធីនានារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅពេលមានការឯកភាពជាគោលការណ៍លើការវិនិយោគលើសួនកម្សាន្តបែបទំនើបនេះ។

២-សហការយ៉ាងជិតស្និទ្ធជាមួយអជ្ញាធរស្រុក និងឃុំ ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងជាយថាហេតុ។

៣-ក្រុមហ៊ុនត្រូវរៀបចំប្រព័ន្ធសុវត្តិភាពអោយបានប្រសើរ ដើម្បីកុំអោយមានគ្រោះថ្នាក់នានាដល់អ្នកមកកម្សាន្ត។

៤-ក្រុមហ៊ុនត្រូវបន្តគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន តាមរយៈការជ្រើសរើសកម្លាំងពលកម្ម ការប្រើប្រាស់ធនធានដែលមានស្រាប់នានាក្នុងខេត្តកោះកុង។

៥-ត្រូវរៀបចំឱ្យបាននូវប្រព័ន្ធគ្រប់គ្រងការបំពុលខ្យល់ ទឹក និងកាកសំណល់គ្រោះថ្នាក់នានា។

៦-ត្រូវចូលរួមថែរក្សាបរិស្ថាន អនាម័យ និងភាពបៃតងនានាក្នុងតំបន់ក្បែរទីតាំងវិនិយោគ។

គួររំលឹកថា ថ្មីៗនេះ ខេត្តកោះកុង ក៏កំពុងតែទទួលបានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ១៨០ហិកតា នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដែលខណៈនេះ ក្រុមការងារអន្តរក្រសួងកំពុងពិនិត្យវាយតម្លៃជូនក្រុមហ៊ុន ស្រែអំបិល ហ្វ្រីត្រេដហ្សូន (ខេមបូឌា) ឯ.ក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]