វៀតណាមប្រកាសផ្តល់ការអនុគ្រោះ​ពន្ធនាំចូលរាល់​ទំនិញមកពីប្រទេស​កម្ពុជា

វៀតណាម​បាន​ដាក់​ចេញ​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​សម្រាប់​ទំនិញ​កម្ពុជា​ក្នុងប្រភេទជាក់លាក់ ក្នុង​គោលបំណង​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ ។ នេះបើតាមក្រឹត្យលេខ 5/2024/ND-CP ដែលទើបនឹងចេញដោយរដ្ឋាភិបាលទីក្រុងហាណូយនាពេលថ្មីៗនេះ បានគូសបញ្ជាក់ពីលក្ខខណ្ឌដែលពន្ធនាំចូលទាបនឹងត្រូវអនុវត្តសម្រាប់ការនាំចូលពីប្រទេសកម្ពុជា។ ការផ្លាស់ប្តូរនេះ ត្រូវបានគេរំពឹងថានឹងជួយជំរុញទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម មានការកើនឡើងរិតតែខ្លាំង ខណៈទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មក្នុងឆ្នាំ២០២៣ មានរហូតដល់ជិត ៦,៦ ពាន់លានដុល្លារ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពដោយ vietnam-briefing កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២៤។

ការអនុគ្រោះពន្ធតាមក្រឹត្យលេខ៥នេះ រួមមាន៖ ការនាំចូលទំនិញដែលគោរពតាមលក្ខខណ្ឌក្នុងតារាងអនុគ្រោះពន្ធនាំចូលរបស់វៀតណាម មានវិញ្ញាបនបត្របញ្ជាក់ប្រភពដើមពីកម្ពុជា និងការនាំចូលតាមច្រកព្រំដែនជាក់លាក់ដូចមានចែងក្នុងក្រឹត្យខាងលើ។

ការ​នាំ​ចេញ​របស់​កម្ពុជាទៅវៀតណាម​កំពុងមាន​សន្ទុះ៖ កម្ពុជាជាអ្នក​រួម​ចំណែក​សំខាន់​ក្នុង​សមតុល្យ​ពាណិជ្ជកម្ម​វៀតណាម។ ការរួមចំណែកដ៏សំខាន់របស់កម្ពុជាចំពោះសមតុល្យពាណិជ្ជកម្មរបស់វៀតណាមត្រូវបានគូសបញ្ជាក់ដោយការនាំចេញទំនិញសំខាន់ៗ។ នៅឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម បានកើនឡើងលើសពី ៣,៦៨ ពាន់លានដុល្លារ ក្នុងនោះគ្រាប់ស្វាយចន្ទី និងកៅស៊ូបានលេចចេញជាចំណែកចម្បង។ ការនាំចេញគ្រាប់ស្វាយចន្ទីតែម្នាក់ឯង មានតម្លៃជាង ៨៣៦លានដុល្លារឯណោះ ដែលបង្ហាញពីភាពលេចធ្លោរបស់កម្ពុជាក្នុងនាមជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ចំណុចសំខាន់ៗនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៣៖

  • គ្រាប់ស្វាយចន្ទី៖ ជាង ៨៣៦លានដុល្លារ
  • កៅស៊ូ៖ លើសពី ៨៨៨ លានដុល្លារ

ខណៈដែលវៀតណាមល្បីថាជាប្រទេសផលិត និងនាំចេញកៅស៊ូធម្មជាតិធំជាងគេទីបីរបស់ពិភពលោក ការនាំចូលកៅស៊ូពីប្រទេសកម្ពុជា គឺជាកត្តាចាំបាច់សម្រាប់ទ្រទ្រង់ផលិតផលកៅស៊ូវៀតណាមផងដែរ ដោយសារគុណភាពខ្ពស់នៃកៅស៊ូកម្ពុជា។ តម្លៃប្រកួតប្រជែង (តម្លៃថោក) និងគុណភាពគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ពង្រឹងតួនាទីដ៏សំខាន់របស់វៀតណាមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទីផ្សារស្វាយចន្ទីពិភពលោក។

វិសមភាពនៃអាហរ័ណ-នីហរ័ណ (Import-export) រវាងវៀតណាមនិងកម្ពុជា៖ ក្នុងឆ្នាំ ២០២៣ អាហរ័ណ (ការនាំចូល) ​របស់វៀតណាមពីកម្ពុជាតូចជាងនីហរ័ណ (ការនាំចេញ) របស់វៀតណាមមកកម្ពុជា ហើយសម្រាប់ពីកម្ពុជាវិញ អាហរ័ណ​ គឺធំជាងនីហរ័ណ ដែលនិន្នាការនេះ ហាក់ឆ្លុះបញ្ចាំងពីផលចំណេញច្រើនជាងដែលភាគីវៀតណាមទទួលពីអន្តរពាណិជ្ជកម្មរវាងដៃគូទាំងពីរ។  ជាក់ស្តែងក្នុងឆ្នាំដដែល នីហរណ័របស់វៀតណាមមកកម្ពុជា បានកើនឡើងលើសពី ៤,៨៨ ពាន់លានដុល្លារ ខណៈអាហរ័ណពីកម្ពុជាវិញ មានទំហំតែ ៣,៦៨ ពាន់លានដុល្លារ (នាំចេញធំជាងនាំចូល)តែប៉ណ្ណោះ។ ផ្ទុយទៅវិញ នីហរណ័របស់កម្ពុជាទៅវៀតណាម មានទំហំតែ ៣,៦៨ ពាន់លានដុល្លារ ចំណែកឯអាហរ័ណពីវៀតណាមមកកម្ពុជាវិញគឺ ៤,៨៨ ពាន់លានដុល្លារ (នាំចេញតូចជាងនាំចូល)។ វិស័យគួរឱ្យកត់សម្គាល់ដែលរួមចំណែកដល់ផលប័ត្រនាំចេញរបស់វៀតណាមមកកម្ពុជារួមមាន៖ វាយនភណ្ឌ និងកាត់ដេរ ដែក និងដែក និងផលិតផលដែកគោលផ្សេងៗ។

ចំណុចសំខាន់ៗនៃការនាំចេញរបស់វៀតណាមមកកម្ពុជាក្នុងឆ្នាំ 2023៖

  • វាយនភណ្ឌ និងកាត់ដេរ៖ ៨០៨,៨៥ លានដុល្លារ
  • ដែកថែប និងដែក៖ ៧២១,០១ លានដុល្លារ

សមាហរណកម្មដ៏ស្មុគស្មាញនៃខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសនៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ គូសបញ្ជាក់អំពីទំនាក់ទំនងសេដ្ឋកិច្ចដែលមានលក្ខណៈស៊ីសង្វាក់គ្នារវាងប្រជាជាតិទាំងពីរ។ ដោយសារវៀតណាមនៅតែជាវិនិយោគិនដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ប្រទេសទាំងពីរក្នុងនាមជាសមាជិកអាស៊ាន បន្តទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]