កម្ពុជា-វៀតណាម គ្រោងបង្កើតក្រុមប្រឹក្សាធុរកិច្ចមួយ ដើម្បីសម្រួលពាណិជ្ជកម្មឆ្លងដែន

សភាពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ចកម្ពុជា-វៀតណាម​ គ្រោងចាប់ដៃគ្នាបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-វៀតណាម ដើម្បដោះស្រាយ និងសម្រួលពាណិជ្ជកម្មឆ្លងដែនរបស់ប្រទេសទាំងពីរ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។

ប្រភពដដែលបានឱ្យដឹងថា អ្នកឧកញ៉ា​ លឹម​ ហេង​ ប្រធានស្ដីទីសភាពាណិជ្ជកម្មកម្ពុជា​ ទទួលបានជួបពិភាក្សាគ្នាជាមួយ​ សមាគមធុរកិច្ចកម្ពុជា​ វៀតណាម​ ដែលដឹកដោយ​ ឧកញ៉ា​ ឡេង​ ឬទ្ធី​ ប្រធានសមាគម​ធុរកិច្ចកម្ពុជា​ វៀតណាម​។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងអោយកាន់តែជិតស្និតជាមួយ​គ្នា ក្នុងការពង្រីកធុរកិច្ច​ ចាប់ដៃគូ​រវាងសភាពាណិជ្ជកម្ម​ ជាមួយសមាគមធុរកិច្ចកម្ពុជា​-វៀតណាម​។

ក្នុងជំនួបនេះដែរ អ្នកឧកញ៉ា​ លឹម​ ហេង​ បានឱ្យដឹងថា កន្លងមកសភាពាណិជ្ជកម្មកម្ពុជា​ បានជួយសម្រួល និងដោះស្រាយបញ្ហាប្រឈមរបស់ក្រុមហ៊ុន​វិនិយោគវៀតណាមដែលជួបបញ្ហាជាមួយស្ថាប័នរដ្ឋ​ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ​នានា​។

អ្នកឧកញ៉ាបន្តថា​ សភាពាណិជ្ជកម្មកម្ពុជា​ និងសមាគមធុរកិច្ចកម្ពុជាវៀតណាម​ នឹងបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា​-វៀតណាម​  ដើម្បីដោះស្រាយការលំបាករបស់ពាណិជ្ជករ​ ក៏ដូចជាប្រជាជននៅតាមព្រំដែកម្ពុជាវៀតណាមអោយ​ទា​ន់​​ពេលវេលា​ រវា​ងវិស័យឯកជន​ និងឯកជន ដែលជាការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែន​រវាងកម្ពុជា​ និងវៀត​ណាម​។

បើតាមសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ថាឲ្យ អ្នកវិនិយោគវៀតណាម កំពុងតែធ្វើធុរកិច្ចទទួលបានជោគជ័យក្នុងប្រទេសកម្ពុជា ខណៈដែលជំនួបខាងលើនេះ គេឃើញមានក្រុមហ៊ុនធំៗរបស់វៀតណាមជាច្រើន ​មកពីវិស័យ​ទូគមនាគម,​ វិស័យធនាគារ,​ និងវិស័យអសកាសចរណ៍​ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]