រយៈពេល៦ខែក្នុងអាណត្តិរដ្ឋាភិបាលថ្មី, កម្ពុជាបានធ្វើការនាំចេញជិត ១២ពាន់លានដុល្លារ

គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មលើការនាំចេញរបស់កម្ពុជាមានទំហំ ១១,៨ពាន់លានដុល្លារ កើនឡើង ១៦,៥៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានាពេលកន្លងមក។ នេះបើតាមការថ្លែងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

សម្តេចបានថ្លែងបន្ថែមថា ចំពោះរយៈពេលដូចគ្នាពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជាបានធ្វើការនាំចេញក្នុងទំហំទឹកប្រាក់ ១០ពាន់លានដុល្លារ ដែលប្រៀបធៀបនឹងរយៈពេល ៦ខែចុងក្រោយនេះ មានការកើនជាង ១៦០០លានដុល្លារ ស្មើនឹង ១៦,៥៧%។

ជាមួយគ្នានេះដែរ បើគិតតែរយៈពេល ០២ខែ ដើមឆ្នាំ២០២៤ វិញ កម្ពុជាមានទំហំពាណិជ្ជកម្មអន្តរជាតិជាង ៨ពាន់លានដុល្លារ កើនជិត ២០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ក្នុងនោះដែរ​ ប្រទេសដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា គឺចិន បន្ទាប់មកវៀតណាម និងសហរដ្ឋអាមេរិក​ ដែលមានរហូតដល់ទៅ ២,១ពាន់លានដុល្លារ កើនឡើង ២៩%។ (អានបន្ថែម)

អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀតនោះគឺ រយៈពេល៦ខែនៃអាណត្តិទី៧នេះ រដ្ឋាភិបាលថ្មីបានទាក់ទាញ គម្រោងពង្រីកវិនិយោគ និងគម្រោងវិនិយោគថ្មីបានរហូតដល់ ១៧៣គម្រោង ដែលមានទុនវិនិយោគសរុប ៤.១៥០ លានដុល្លារ និងបានបង្កើតការងារជាង ១៧ម៉ឺនកន្លែង។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]