កម្ពុជា-អឺរ៉ុប រួមគ្នារិះរកយន្តការក្នុងការលើកកម្ពស់វប្បធម៌បង់ពន្ធ នៅកម្ពុជា

អគ្គនាយកដ្ឋានពន្ធដារ និងសហភាពអឺរ៉ុប(EU) បាននិងកំពុងរិះរកយន្តការក្នុងការដោះស្រាយនូវការលំបាក និងបញ្ហាប្រឈមនានារបស់វិនិយោគិនមកពីបណ្តាប្រទេសផ្សេងទៀតក្នុងសហភាពអឺរ៉ុប សំដៅដល់ការលើកកម្ពស់វប្បធម៌បង់ពន្ធ ពិសេសពង្រឹងអនុលោមភាពសារពើពន្ធ និងការប្រកួតប្រជែងដោយស្មើភាព។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបពិភាក្សាការងាររវាងឯកឧត្តម គង់ វិបុល និងឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចេញផ្សាយកាលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។

នាឱកាសនោះដែរ ភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់លើគោលដៅពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសហភាពអឺរ៉ុប ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែប្រសើរឡើងថែមទៀត តាមរយៈបន្តពង្រឹងនិងសម្រួល កិច្ចការធុរកិច្ច (Ease of Doing Business) និងបង្កើនការទាក់ទាញវិនិយោគិនសហភាពអឺរ៉ុបមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

លើសពីនេះ វិស័យពន្ធដារក៏ត្រូវបានភាគីទាំងពីរលើកមកពិភាក្សាផងដែរ ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការក្នុងការលើកម្ពស់វប្បធម៌បង់ពន្ធ ពង្រឹងអនុលោមភាពសារពើពន្ធ និងការប្រកួតប្រជែងដោយស្មើភាពគ្នា ជាពិសេសការរិះរកយន្តការដែលបាន និងកំពុងអនុវត្តបច្ចុប្បន្ន និងយន្តការក្នុងដោះស្រាយនូវការលំបាក បញ្ហាប្រឈមនានារបស់វិនិយោគិនមកពីប្រទេសបារាំង អាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងទៀតក្នុងសហភាពអឺរ៉ុបផងដែរ។

គួរបញ្ជាក់ថា ជាង៣០ឆ្នាំមកនេះ កិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា-សហភាពអឺរ៉ុប ហាក់នៅមានកម្រិតតិចតួចនៅឡើយ បើគិតចាប់ពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន គម្រោងវិនិយោគរបស់សហភាពអឺរ៉ុបនៅកម្ពុជាមានត្រឹមតែ ៦២គម្រោង គិតជាទឹកប្រាក់មានប្រមាណ ៥៤០លានដុល្លារប៉ុណ្ណោះ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]