ផ្សារទំនើប ខេ ម៉ល ទី២របស់អឺបេនលែន នឹងលេចរូបរាងនៅជិតព្រលានអន្តរជាតិតេជោក្រុងតាខ្មៅ
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលទ្រព្យ អឺបេនលែន បានប្រារព្ធពិធីបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការនៃគម្រោងផ្សារទំនើប ខេ ម៉ល ព្រែកត្នោត របស់ខ្លួនដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ។
ពិធីសម្ពោធការដ្ឋានសាងសង់ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត
ក្នុងពិធីដ៏ពិសេសនេះ ក៏មានការអញ្ជើញចូលរួមពីលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន អឺបេនលែន បុរីចន្ទគីរី ផ្សារទំនើប ខេ ម៉ល និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។
រូបភាពតំណាងផ្សារទំនើប ខេ ម៉ល ព្រែកត្នោតនាពេលឆាប់ៗខាងមុខនេះ
ផ្សារទំនើបសហគមន៍ថ្មីសន្លាងនេះ មានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីមហាវិថីសម្តេច ហ៊ុន សែន (ឬផ្លូវ ៦០ម៉ែត្រ) និងត្រឹមតែ ១៥នាទី ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងបើកដំណើរការផ្លូវការនាពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខនេះ ជាមួយនឹងដំណាក់កាលដំបូង។ ក្រោមការរចនាដោយគិតគូរយ៉ាងម៉ត់ចត់ ផ្សារទំនើប ខេ ម៉ល បានផ្តោតសំខាន់ទៅលើតម្រូវការអ្នកប្រើប្រាស់ ដោយដើរតួជាទីតាំងល្អបំផុតមួយសម្រាប់អ្នករស់នៅក្នុងសហគមន៍ជុំវិញតំបន់ភាគខាងត្បូងនេះ ជាមួយភាពងាយស្រួលក្នុងការទិញទំនិញ ការជួបជុំ ការសម្រាកកម្សាន្តនិងការរចនាដ៏មានភាពទាក់ទាញក្នុងធម្មជាតិបៃតងស្រស់បំព្រង។
ជាពិសេស ផ្សារទំនើប ខេ ម៉ល ថ្មីនេះ នឹងសម្រួលដល់ម្ចាស់ផ្ទះជាង៣០០ គ្រួសារ ដែលកំពុងចូលមករស់នៅក្នុងបុរីចន្ទគីរី ដោយបច្ចុប្បន្ននេះកំពុងឈានដល់ការបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរហើយ។ ទន្ទឹមគ្នានេះដែរ បុរីចន្ទគីរី គម្រោង២ ដែលមានទីតាំងស្ថិតនៅជាប់នឹងមាត់ស្ទឹងព្រែកត្នោត ចម្ងាយត្រឹមតែ ៥០០ម៉ែត្រ ពីផ្លូវជាតិលេខ២ ក៏បានចាប់ផ្តើមធ្វើការសាងសង់ជាបន្តបន្ទាប់ និងបង្កើនសក្តានុពល និងភាពរស់រវើកដល់ផ្សារទំនើប ខេ ម៉ល ព្រែកត្នោតបន្ថែមទៀត។
ប្លង់មេគម្រោងបុរីចន្ទគីរី និងផ្សារទំនើប ខេ ម៉ល ព្រែកត្នោត
ស្ថិតនៅលើផ្ទៃដីទំហំប្រមាណ ៨០០០ម៉ែត្រការ៉េ ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត នឹងក្លាយជាទីតាំងដ៏ទាក់ទាញមួយសម្រាប់អ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ដោយមានការរចនាប្រកបដោយភាពច្នៃប្រឌិត និងសោភ័ណស្រស់ស្អាត ដើម្បីផ្តល់ជូននូវបទពិសោធន៍ទិញទំនិញ ការសម្រាកលម្ហែក្នុងបរិស្ថានបែបធម្មជាតិ និងភាពងាយស្រួលសម្រាប់សហគមន៍ជុំវិញ ដោយពាំនាំមកនូវសេវាកម្មដ៏សម្បូរបែប និងហាងទំនិញល្បីៗ ក៏ដូចជាទីធ្លាសម្រាប់ការរៀបចំកម្មវិធីកម្សាន្ត និងការតាំងពិពណ័ផ្សេងៗ ជាមួយចំណតយានយន្តធំទូលាយផងដែរ។

ទិដ្ឋភាពផ្សារទំនើប ខេ ម៉ល វេង ស្រេង
គួរបញ្ជាក់ដែរថា នាពេលបច្ចុប្បន្ននេះ ផ្សារទំំនើប ខេ ម៉ល វេង ស្រេង ទទួលបានការគាំទ្រពីសំណាក់អតិថិជនប្រមាណជាង ៦៣០០នាក់ជារៀងរាល់ថ្ងៃ និងមានដៃគូអាជីវកម្មចំនួន ៣៨ រួមមាន ហាងទំនិញ ហាងកាហ្វេ និងភោជនីយដ្ឋានល្បីៗ។ អឺបេនលែន នឹងបន្តបោះជំហានយ៉ាងសកម្មក្នុងការអភិវឌ្ឍគម្រោងអចលទ្រព្យនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយលើកកម្ពស់គុណភាពនៃការរស់នៅក្នុងទីក្រុងកាន់តែប្រសើរជាងមុន។
សម្រាប់ពត៌មានបន្ថែមទាក់ទងនឹងការជួលទីតាំងផ្សារទំនើប ខេ ម៉ល វេង ស្រេង ០៩៩ ៨៨៨ ៥៩៥ or leasing@urbanlandasia.com
អំពីក្រុមហ៊ុន អឺបេនលែន
អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យក្នុងស្រុកមួយបានបង្កើតឡើងនៅឆ្នាំ២០១៣ ដោយស្ថាបត្យករ លោក កាំង ហុក ក្នុងគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចរស់នៅ ធ្វើការ និងកម្សាន្ដ។ រាល់គ្រប់គម្រោងទាំំងអស់ ត្រូវបានរចនាឡើងដោយផ្អែកទៅលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ ក្រមហ៊ុន អឺបេនលែន ជឿជាក់ថា ការផ្តោតលើតម្រូវការរបស់មនុស្សជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតដើម្បីជួយលើកកម្ពស់គុណភាពនៃការរស់នៅ និងការចូលរួមចំណែកកែប្រែការរស់នៅក្នុងសហគមន៍ឲ្យកាន់តែប្រសើរ តាមរយៈគម្រោងរបស់យើង។
ក្រុមហ៊ុន អឺបេនលែន មានមោទនភាពជាសមាជិកនៃសហព័ន្ធក្រុមហ៊ុនរបស់ ISI GROUP ដែលមានកេរ្តិ៍ឈ្មោះ និងភាពជោគជ័យ ក្នុងការវិនិយោគជាច្រើនវិស័យ។ ជាមួយនឹងបទពិសោធន៍ និងចំណេះដឹងទីផ្សារជាង ២៥ឆ្នាំ ISI GROUP គឺជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងវិស័យសម្ភារសំណង់ ដំណោះស្រាយសំណង់អគារដែក ការអភិវឌ្ឍអចលនទ្រព្យ ការអប់រំ ព្រមទាំងផ្នែកអាហារ និងភេសជ្ជៈ។ ភាពចម្រុះនៃប្រភេទអាជីវកម្មរបស់យើង តំណាងអោយចក្ខុវិស័យមួយ ដែលជំរុញដល់ការលូតលាស់ប្រកបដោយចីរភាព ហើយកម្មវិធីទំនួលខុសត្រូវសង្គម (CSR)របស់យើង ក៏បានបង្កើតឡើងដើម្បីចូលរួមចំណែកអភិវឌ្ឃទៅកាន់សហគមន៍យើងវិញផងដែរ។
- Video Advertisement -