អង់គ្លេសគ្រោងសង់រោងចក្រផលិតឱសថព្យាបាលជំងឺមហារីក តម្លៃ ១,៥ពាន់លានដុល្លារ នៅសិង្ហបុរី

ក្រុមហ៊ុនផលិតឱសថដ៏ល្បីរបស់អង់គ្លេស AstraZeneca (AZN.L) គ្រោងនឹងចំណាយ ១,៥ពាន់លានដុល្លារ សាងសង់រោងចក្រនៅក្នុងប្រទេសសិង្ហបុរី ដើម្បីផលិតឱសថដែលអាចព្យាបាលជំងឺមហារីក ដែលហៅថា antibody-drug conjugates (ADCs)។ នេះបើតាមការចុះផ្សាយរបស់កាសែត Reuters កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

លោក Pascal Soriot ជានាយកប្រតិបត្តិក្រុមហ៊ុន បានលើកឡើងថា ប្រទេសសិង្ហបុរី ជាប្រទេសកំពូលមួយក្នុងលោកសម្រាប់ការវិនិយោគ ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងវិស័យកម្មន្តសាលចម្រុះច្រើនប្រភេទ។

គម្រោងសាងសង់រោងចក្រនេះ នឹងក្លាយជាទីតាំងផលិតថ្នាំ ADCs ចុងក្រោយបង្អស់របស់ក្រុមហ៊ុន ដែលនឹងគាំទ្រដោយគណៈកម្មាធិការអភិវឌ្ឍន៍សេដ្ឋកិច្ចសិង្ហបុរី។
បន្ថែមពីនេះ គម្រោងនេះ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៤ ហើយនឹងដាក់ឱ្យដំណើរការចាប់ពីឆ្នាំ២០២៩ ដែលជារោងចក្រមិនបញ្ចេញឧស្ម័នកាបូនិចឡើយ។
គួរបញ្ជាក់ថា ថ្នាំព្យាបាលជំងឺមហារីកប្រភេទ ADCs នេះ គឺត្រូវបានផលិតឡើង ដែលអាចភ្ជាប់ខ្លួននឹងកោសិកាដុំគីស ហើយបន្ទាប់មកបញ្ចេញសារធាតុគីមីសម្លាប់កោសិកាដុំគីសនោះ។

ក្រុមហ៊ុនផលិតឱសថរបស់អង់គ្លេស AstraZeneca (AZN.L) បាននឹងកំពុងពង្រីកទីផ្សាររបស់ខ្លួនចូលទៅក្នុងប្រទេសអាស៊ីជាច្រើន ដូចជាចិន ឥណ្ឌូនេស៊ី និងឥណ្ឌា ក្នុងរយៈពេលប៉ុន្មានឆាំ្នចុងក្រោយនេះ ដើម្បីពង្រីការផ្គត់ផ្គង់របស់ខ្លួន។ ក្នុងនោះ ក្រុមហ៊ុន បានបង្កើតមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកសុដន់ ឈ្មោះថា Enhertu ដែលមាន ក្រុមហ៊ុនដៃគូ Daiichi Sankyo នៅប្រទេសជប៉ុនផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]

ចិនជួយកម្ពុជាសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ប្រទេសចិន នឹងជួយភាគីកម្ពុជាក្នុងការសាងសង់អគារវេជ្ជសាស្ត […]

អគារពិនិត្យនិងពិគ្រោះជំងឺនៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ តម្លៃជាង៣០ម៉ឺនដុល្លារ ដាក់ឱ្យដំណើរការ

អគារពិនិត្យនិងពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យបង្អែកព្រះនេ […]

អគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប​ ស្តង់ដាទំនើប តម្លៃជាង​ ២លានដុល្លារ ដាក់ឱ្យដំណើរការហើយ

អគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប​ និងការបំពាក់ឧបករណ៍វេជ្ជ […]

ជប៉ុន ចង់បង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគិលានុបដ្ឋាក និងការថែទាំសុខភាពនៅកម្ពុជា

សមាគមជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យសុ […]

គណៈប្រតិភូកម្ពុជាជួបជាមួយក្រុមហ៊ុន Medline ដើម្បីពិភាក្សាអំពីការវិនិយោគលើការផលិតឧបករណ៍វេជ្ជសាស្ត្រ

ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញវិស័យថែទាំសុខភាពរ […]