រដ្ឋប្រកាសដំណើរការមន្ទីរពេទ្យហ្លួងម៉ែ ឯកទេសជំងឺមហារីក ក្នុងខែកញ្ញា ខាងមុខនេះ

គម្រោងសាងសង់ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យហ្លួងម៉ែ ដែលជាមន្ទីរពេទ្យឯកទេសជំងឺមហារីក ដ៏ធំបំផុតមួយរបស់កម្ពុជា គ្រោងនឹងបញ្ចប់ការដ្ឋានដំណាក់កាលទី១ នៅបំណាច់ខែសីហា ឆ្នាំ២០២៤នេះ ហើយដាក់ឱ្យដំណើរការនៅខែកញ្ញា ឆ្នាំ២០២៤នេះ។

នេះបើយោងតាមដំណើរចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់គម្រោងផ្ទាល់ ដឹកនាំដោយឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យហ្លួងម៉ែ កាលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធមន្ទីពេទ្យហ្លួងម៉ែ ដែលបាននឹងកំពុងជួសជុលកែលម្អ គ្រោងនឹងបញ្ចប់ការដ្ឋានដំណាក់កាលទី១ នៅបំណាច់ខែសីហា ឆ្នាំ២០២៤នេះ ហើយមន្ទីរពេទ្យត្រៀមនឹងបើកដំណើរការក្នុងការពិគ្រោះព្យាបាលជំងឺក្នុងជំហានដំបូងនៅក្នុងខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។

ឯកឧត្តមក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការធានាថាក្រុមការងារសាងសង់បានធ្វើការប្រកបដោយទំនួលខុសត្រូវក្នុងការរក្សាបាននូវគុណភាពល្អ សោភ័ណ្ឌភាព និងស្តង់ដារបច្ចេកទេសសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ។

គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដឹកនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យ និងរៀបចំមន្ទីរពេទ្យហ្លួងម៉ី ទៅជាកន្លែងព្យាបាលជំងឺមហារីកឯកទេស នៅខែឧសភា ឆ្នាំ២០២២។

ឯកឧត្តមបញ្ជាក់បន្ថែម មន្ទីរពេទ្យហ្លួងម៉ែ ឯកទេសព្យាបាលជំងឺមហារីកនេះ គ្រោងនឹងបើកដំណើរការដំណាក់កាលដំបូងនៅខែកញ្ញា ឆ្នាំ២០២៤ ហើយគ្រោងនឹងផ្តល់សេវាព្យាបាលជំងឺមហារីកពេញលេញតាមស្តង់ដារខ្ពស់នៅដើមឆ្នាំ២០២៥។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កូរ៉េ បើកវគ្គបណ្តុះបណ្តាលជំនាញសុវត្ថិភាពសំណង់ដល់មន្រ្តីកម្ពុជា នៅប្រទេសកូរ៉េ

ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (Korea Occup […]

ក្រុមហ៊ុន Aurelius Healthcare ចង់ពង្រីកការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា

Aurelius Healthcare ជាក្រុហ៊ុនជំនាញក្នុងវិស័យសុខាភិបាល […]

ក្រុមហ៊ុន​អឺរ៉ុប​កំពុងស្វែង​រក​ការ​វិនិយោគ​លើការ​គ្រប់​គ្រង​កាក​សំណល់​វេជ្ជសាស្ត្រ​នៅ​កម្ពុជា

  នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់និរន […]

ជប៉ុនជួយជាង ២០ម៉ឺនដុល្លារ ជំរុញសេវាសង្រ្គោះបន្ទាន់ក្នុងពេលមានអាសន្នដោយអគ្គិភ័យក្នុងក្រុងភ្នំពេញ

រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​វិភាគទាន​ដ៏​សំខាន់​ចំនួន​ជាង […]

ឆ្នាំ២០២៥នេះ រដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចេញថវិកាជាង $១៨លាន សម្រាប់ពង្រឹងវិស័យសុខាភិបាល

ក្នុង​វិធានការ​ដ៏សំខាន់​មួយ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ថែទា […]