កូរ៉េ បើកវគ្គបណ្តុះបណ្តាលជំនាញសុវត្ថិភាពសំណង់ដល់មន្រ្តីកម្ពុជា នៅប្រទេសកូរ៉េ

ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (Korea Occupational Safety and Health Agency) និងអង្គការអន្តរជាតិខាងការងារកូរ៉េ (ILO-Korea) បានបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីជំនាញកម្ពុជា ពីសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់នៅកូរ៉េ ដើម្បីកែលម្អសុវត្ថិភាពនៅកន្លែងធ្វើការនៅក្នុងវិស័យសំណង់កាន់តែប្រសើរ។

ក្រសួងការងារ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីមន្ត្រីនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំនួន ៥រូប និងតំណាងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ៥រូប។

ក្រសួងបន្តថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើង ក្នុងគោលបំណងពង្រឹងការយល់ដឹង និងសមត្ថភាពមន្រ្តីជំនាញទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារនៅក្នុងវិស័យសំណង់ ចែករំលែកបទពិសោធរួមមាន ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយនានាពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់ ដែលបាននឹងកំពុងអនុវត្តនៅកូរ៉េ។

សូមជម្រាប់ថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្រ្តីជំនាញក៏ទទួលបានបទពិសោធថ្មីៗ តាមរយៈការពិនិត្យ និងប្រៀបធៀបប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារ (OSH) ក្នុងវិស័យសំណង់កូរ៉េ និងកម្ពុជា សិក្សាលើច្បាប់ អនុសញ្ញាអន្តរជាតិ ព្រមទាំងសិក្សាពីវិធានការចុះត្រួតពិនិត្យសុវត្ថិភាព ការស៊ើបអង្កេតគ្រោះថ្នាក់ការងារ វិធានការបង្ការគ្រោះថ្នាក់ការងារ និងការកែលម្អសុវត្ថិភាពនៅកន្លែងធ្វើការនៅក្នុងវិស័យសំណង់។ ក្រៅពីនេះ មន្រ្តីជំនាញកម្ពុជា ក៏បានចុះទស្សនកិច្ចក្នុងការដ្ឋានសំណង់នៅកូរ៉េដោយផ្ទាល់ ដើម្បីត្រួតពិនិត្យ និងសិក្សាពីការអនុវត្តប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារ ក្នុងការបង្ការគ្រោះថ្នាក់ការងារ និងសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅក្នុងវិស័យសំណង់ថែមទៀត៕

គំនិតផ្តួចផ្តើមនេះតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់មួយក្នុងការលើកកម្ពស់ស្តង់ដារសុវត្ថិភាពនៅក្នុងឧស្សាហកម្មសំណង់របស់ប្រទេសកម្ពុជា ដែលទីបំផុតនាំទៅរកលក្ខខណ្ឌការងារដែលមានសុខភាពល្អ និងសុវត្ថិភាពជាងមុនសម្រាប់កម្មករសំណង់ទាំងអស់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងការងារ និងក្រុមហ៊ុនជប៉ុន ចុះ MoU រួមគ្នាជំរុញការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី

ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ដែលជាក្រុមហ៊ុនធំមួយ […]

កម្ពុជា-សិង្ហបុរី នឹងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់កម្ពុជា

កម្ពុជា-សិង្ហបុរី បានចាប់ផ្តើមបើកទំព័រថ្មីនៃកិច្ចសហប្រត […]

Bentley ចេញ OpenFlows 2026 បែបថ្មីដើម្បីធ្វើទំនើបកម្មការគូរប្លង់ហេដ្ឋារចនាសម្ព័ន្ធទឹក

ក្រុមហ៊ុន Bentley Systems បានដាក់ឱ្យប្រើប្រាស់ជាផ្លូវកា […]

វិទ្យាស្ថានកម្ពុជានិងចិនសហការគ្នាដើម្បីអភិវឌ្ឍជំនាញយានយន្តថាមពលថ្មីនៅកម្ពុជា

កិច្ចព្រមព្រៀងត្រីភាគីនេះផ្តោតលើការកសាងសមត្ថភាពធនធានមនុ […]

សហភាពអឺរ៉ុបផ្តល់ថវិកាបន្ថែម ៨លានអឺរ៉ូ ជួយកម្មវិធីអាហារូបករណ៍លើជំនាញវិទ្យាសាស្ត្រនៅកម្ពុជា

មូលនិធិបន្ថែមមានគោលបំណងលើកកម្ពស់សេដ្ឋកិច្ចផ្អែកលើចំណេះដ […]