កម្ពុជា-ជប៉ុន ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យបញ្ជូនថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនជប៉ុន TOKO ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យបញ្ជូនថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញនៅកម្ពុជា ដើម្បីបើកទំព័រថ្មីបង្កើតភាពជាដៃគូ។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក Kengo Ichinoki មន្ត្រីប្រតិបត្តិជាន់ខ្ពស់ និងជាប្រធានផ្នែកអាជីវកម្មក្រៅប្រទេសនៃក្រុមហ៊ុន TOKO Electrical Construction Co., Ltd. កាលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម ហេង សួរ បានឱ្យដឹងថា ជំនួបនេះធ្វើឡើងដើម្បីបើកទំព័រថ្មីបង្កើតភាពជាដៃគូ ពង្រីកឱកាសការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនកម្ពុជា។ លើសពីនេះ ជំនួបនេះក៏បង្ហាញពីអាជីវកម្មក្នុងតំបន់ និងសកម្មភាពរបស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេសការជ្រើសរើសបុគ្គលិកជំនាញបច្ចេកទេសវិស្វករ និងពលករជំនាញ ព្រមទាំងពិនិត្យលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យបញ្ជូនថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញនៅកម្ពុជា។

ជាមួយគ្នានេះ លោក Kengo Ichinoki ក៏លើកឡើងថា ក្រុមហ៊ុនជប៉ុនពេញចិត្តចំពោះកម្លាំងពលកម្មវ័យក្មេងប្រកបដោយសក្តានុពលរបស់កម្ពុជា ហើយក៏មានផែនការបន្តជ្រើសរើសវិស្វករ និងកម្មករជំនាញកម្ពុជាជារៀងរាល់ឆ្នាំ ជាពិសេសយុវជនដែលមានចំណាប់អារម្មណ៍ទៅធ្វើការនៅជប៉ុន។ លើសពីនេះ ក្រុមហ៊ុនក៏នឹងជួយណែនាំក្រុមហ៊ុនដៃគូរបស់ខ្លួនទាំងជាង ២០០ឱ្យជួយផ្តល់ឱកាសការងារដល់យុវជនកម្ពុជាផងដែរ។

សូមជម្រាបដែរថា នៅក្នុងជំនួបនោះ ភាគីទាំងពីរក៏ផ្លាស់ប្តូរយោបល់ដើម្បីស្វែងយល់បន្ថែមពីបច្ចេកទេស និងបទពិសោធជោគជ័យរបស់ក្រុមហ៊ុន TOKO ក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមក ព្រមទាំងពិនិត្យលទ្ធភាពក្នុងការបង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធនឹងវិស័យទេសន្តរប្រវេសន៍ការងារ និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈសម្រាប់វិស័យវិស្វកម្មអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធថាមពល៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

គណៈប្រតិភូក្រសួងសាធារណការសិក្សាស្វែងយល់ពីបទពិសោធន៍អូស្ត្រាលីលើការគ្រប់គ្រងវិនិយោគ និងបំណុលរដ្ឋ

ក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថាប័ន និងពង្រីកវិសាលភាពនៃកា […]

ក្រសួងការងារ និងក្រុមហ៊ុនជប៉ុន ចុះ MoU រួមគ្នាជំរុញការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី

ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ដែលជាក្រុមហ៊ុនធំមួយ […]

កម្ពុជា-សិង្ហបុរី នឹងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់កម្ពុជា

កម្ពុជា-សិង្ហបុរី បានចាប់ផ្តើមបើកទំព័រថ្មីនៃកិច្ចសហប្រត […]