កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបញ្ជូនគណៈប្រតិភូ និងមន្ត្រីបច្ចេកទេស ចំនួន ២៥រូប ទៅចូលរួមវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ ស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន។

ក្រសួងសាធារណការ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់ចំណេះដឹង ជំនាញបច្ចេកទេស និងការផ្លាស់ប្តូរបទពិសោធន៍រវាងកម្ពុជា និងចិន លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងស្វែងយល់ពីការអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាពនៃវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព និងចីរភាព។

នាឱកាសនោះ តំណាងគណៈប្រតិភូក្រសួងសាធារណការ បានបង្ហាញនូវជំនឿជឿជាក់ថា ចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ នឹងត្រូវបានយកទៅអនុវត្តក្នុងការបំពេញការងារជាក់ស្តែង ដើម្បីចូលរួមជំរុញការធ្វើទំនើបកម្មវិស័យដឹកជញ្ជូននៅកម្ពុជា។

សូមជម្រាបដែរថា វគ្គបណ្តុះបណ្តាលនេះ ក៏ជាការរួមចំណែកពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ជាពិសេសក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមរបស់ប្រទេសទាំងពីរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

គណៈប្រតិភូក្រសួងសាធារណការសិក្សាស្វែងយល់ពីបទពិសោធន៍អូស្ត្រាលីលើការគ្រប់គ្រងវិនិយោគ និងបំណុលរដ្ឋ

ក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថាប័ន និងពង្រីកវិសាលភាពនៃកា […]

ក្រសួងការងារ និងក្រុមហ៊ុនជប៉ុន ចុះ MoU រួមគ្នាជំរុញការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី

ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ដែលជាក្រុមហ៊ុនធំមួយ […]

កម្ពុជា-សិង្ហបុរី នឹងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់កម្ពុជា

កម្ពុជា-សិង្ហបុរី បានចាប់ផ្តើមបើកទំព័រថ្មីនៃកិច្ចសហប្រត […]

Bentley ចេញ OpenFlows 2026 បែបថ្មីដើម្បីធ្វើទំនើបកម្មការគូរប្លង់ហេដ្ឋារចនាសម្ព័ន្ធទឹក

ក្រុមហ៊ុន Bentley Systems បានដាក់ឱ្យប្រើប្រាស់ជាផ្លូវកា […]