ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត
ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំពុងកើនឡើងខ្ពស់ជាប្រវត្តិសាស្ត្រ រដ្ឋធានីនៃប្រទេសអូទ្រីសមួយនេះ កំពុងស្វែងរកដំណោះស្រាយនៅក្រោមដី ដើម្បីធានានរចនាសម្ព័ន្ធដឹកជញ្ជូននាពេលអនាគត។ បច្ចុប្បន្ន ទីក្រុងនេះកំពុងជីកផ្លូវរូងក្រោមដីសម្រាប់ខ្សែរថភ្លើងក្រោមដីថ្មីមួយ ឆ្លងកាត់រចនាសម្ព័ន្ធដែលស្មុគស្មាញបំផុតមួយក្នុងទ្វីបអឺរ៉ុប ដោយមានការជួយបង្ហាញផ្លូវពីគំរូភូគព្ភសាស្ត្រ 3D ក្រោមដី។
ប្រវត្តិរឿងរាវចាប់ផ្ដើមពីហាងកាហ្វេមួយជាមួយនិងមេកានិចដី
គំនិត្នថ្មីៗដ៏អស្ចារ្យបានផ្តើមចេញពីការជជែកវែកញែកមួយនៅក្នុងហាងកាហ្វេដ៏ល្បីល្បាញក្នុងទីក្រុងវីណា កាលពីទសវត្សរ៍ឆ្នាំ 1920 ដែលការជជែកបានផ្តល់សារសំខាន់ទៅលើ «មេកានិចដី» (Soil Mechanics) ដែលផ្តើមចេញពីវិស្វករម្នាក់ ជាអ្នកជំនាញភូគព្ភសាស្ត្រមកពីអូទ្រីស គឺលោក Karl Terzaghi។ តាមរយៈការអនុវត្តច្បាប់រូបវិទ្យា និងប្រព័ន្ធធារាសាស្ត្រលើដី លោកបានផ្លាស់ប្ដូរវិស្វកម្មសំណង់ស៊ីវិលទាំងស្រុងពីការរំពឹងទុកបែបស្មានៗ មកជាវិទ្យាសាស្ត្រពិតប្រាកដ។
បច្ចុប្បន្ន វិស្វករនៅក្នុងទីក្រុងដែលលោកធ្លាប់ធ្វើការ និងបង្រៀននេះ កំពុងយកសមីការរបស់គាត់មកអនុវត្តផ្ទាល់នៅក្រោមដី ដើម្បីពង្រីកបណ្ដាញរថភ្លើងក្រោមដី ខ្សែ U2 ឆ្លងកាត់ស្រទាប់ដីដ៏ពិបាកបំផុត។
ការស្វែងយល់ពីបណ្តាញក្រោមដីដ៏ស្មុគស្មាញ
ភូមិសាស្ត្រដ៏ប្លែករបស់ទីក្រុងវីណា គឺជាលទ្ធផលនៃការហូរច្រោះ និងអាថ៌កំបាំងរបស់ទន្លេដានូប (Danube) អស់រយៈពេលរាប់រយពាន់ឆ្នាំមកហើយ។ ទីក្រុងនេះស្ថិតនៅលើកម្រិតខ្សាច់ និងគ្រួសចំនួនប្រាំ៦ស្រទាប់ផ្សេងគ្នា ដែលទ្រដោយដីល្បាប់បុរាណជម្រៅរាប់គីឡូម៉ែត្រ។

សម្រាប់លោក Jonas Weil ដែលជាអ្នកជំនាញភូគព្ភសាស្ត្រមកពីក្រុមហ៊ុន iC Group ដែលបានចំណាយពេលមួយទសវត្សរ៍ក្នុងការបង្កើតគំរូ 3D នេះ តាមរយៈសូហ្វវែដែលមានឈ្មោះថា Leapfrog ដែលផ្ដោតសំខាន់ទៅលើ «ថ្នាំងទំនាក់ទំនង» រវាងស្រទាប់គ្រួសរលុងដែលមានទឹក និងស្រទាប់ដីរឹងបុរាណនៅខាងក្រោម។ ការវាយតម្លៃខុសលើព្រំដែននេះអាចបណ្ដាលឱ្យការដ្ឋានសាងសង់ខាតបង់ថវិកា និងយឺតយ៉ាវយ៉ាងខ្លាំង ខណៈដែលការធ្វើត្រូវជួយឱ្យដំណើរការការងារមានភាពរលូន និងតាមដានកាលវិភាគបានយ៉ាងល្អ។
ពីកំណត់ត្រាបុរាណអាយុកាល ២០០ឆ្នាំ ដល់បច្ចេកវិទ្យាទំនើប
គំរូ 3D នេះ ត្រូវបានបង្កើតឡើងដោយទាញយកទិន្នន័យពីប្រព័ន្ធមូលដ្ឋានទិន្នន័យក្នុងទីក្រុង ដែលមានរន្ធខួងប្រមាណ 70,000 កន្លែង រួមទាំងកំណត់ត្រាដោយដៃពីបុរាណកាលអាយុប្រមាណ ២០០ឆ្នាំផងដែរ។ បច្ចុប្បន្ន គំរូនេះគ្របដណ្ដប់លើផ្ទៃដីជិតពាក់កណ្តាលទីក្រុង រួមទាំងផ្លូវរូងក្រោមដីប្រវែង 7 គីឡូម៉ែត្រនៃខ្សែរថភ្លើងថ្មី ដែលជួយឱ្យវិស្វករអាចកំណត់ទីតាំងស្រទាប់ដីសំខាន់ៗបានយ៉ាងឆាប់រហ័សដោយមិនបាច់ខួងដីសារថ្មីឡើយ។

គម្រោងពង្រីកខ្សែរថភ្លើងក្រោមដី U2 និង U5 នេះ នឹងជួយសម្រាលការកកស្ទះលើខ្សែផ្លូវចាស់ និងផ្ដល់សេវាកម្មជូនអ្នកដំណើររហូតដល់ 300 លាននាក់ក្នុងមួយឆ្នាំ ដែលបង្ហាញឱ្យឃើញថា ដំណោះស្រាយដឹកជញ្ជូនដ៏មានប្រសិទ្ធភាពបំផុតរបស់ទីក្រុងវីណា គឺស្ថិតនៅក្រោមដីនេះឯង។
- Video Advertisement -