បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ មានរោងចក្រកំពុងដំណើរការសរុបចំនួន ៤២៣, បង្កើតការងារបានជាង ២០ម៉ឹនកន្លែង

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ខេត្តកំពង់ស្ពឹមានរោងចក្រកំពុងដំណើរការសរុបចំនួន ៤២៣កន្លែង ក្នុងនោះមានរោងចក្រថ្មីចំនួន ៣០កន្លែង ទើបបើកដំណើរការក្នុងរយៈពេល៦ខែចុងក្រោយក្នុងឆ្នាំ២០២៤។

នេះបើយោងតាមប្រសាសន៍ ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ថ្លែងក្នុងជំនួបជាមួយក្រុមវិនិយោគិនចិន ដែលមកពីខេត្តជឺជាំង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

នាឱកាសនោះ ឯកឧត្តមអភិបាលបានឱ្យដឹងថា បច្ចុប្បន្នខេត្តមានរោងចក្រសរុបប្រមាណ ៤២៣កន្លែង និងមានសហគ្រាសធុនតូច និងមធ្យមប្រមាណជិត១០០០កន្លែង មានកម្មករ-កម្មការិនីជាង ២សែននាក់ កំពុងធ្វើការ ហើយក្នុងចំណោមរោងចក្រទាំងនោះអ្នកវិនិយោគប្រមាណ ៩០ភាគរយ ជាជនជាតិចិន។

ដោយឡែក បើគិតត្រឹមរយៈពេល៦ខែ ក្នុងឆ្នាំ២០២៤នេះវិញ ខេត្តកំពង់ស្ពឺ មានរោងចក្រចំនួន៣០ ទើបបានបើកទ្វារដំណើរការ និងមានរោងចក្រជាច្រើនផ្សេងទៀតកំពុងសាងសង់។

តាមរយៈជំនួបនេះដែរ ក្រុមវិនិយោគិនចិនទាំងនោះ ក៏បានបង្ហាញពីគោលបំណង់ចង់បោះទុនប្រមាណ៥០លានដុល្លារបន្ថែម ដើម្បីវិនិយោគសាងសង់រោងចក្រផលិតឆ្នាំងចំអិនភីហ្សានៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាពេលខាងមុខឆាប់ៗនេះផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាល ក៏បានអះអាងបន្ថែមពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ដល់បណ្តារក្រុមអ្នកវិនិយោគបរទេសទាំងនោះថា លទ្ធផលទាំងអស់នេះគឺដោយសារមានការជឿទុកចិត្តលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រគាំទ្រជាច្រើនដល់បណ្តារអ្នកវិនិយោគជាតិ និងអន្តរជាតិ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]