កម្ពុជា និងម៉ាឡេស៊ី ទទួលជោគជ័យលើកដំបូងក្នុងដំណើរការទូទាត់​ប្រាក់តាម QR កូដ ឆ្លង​ព្រំដែន

ធនាគារ Negara Malaysia (BNM) និងធនាគារជាតិនៃកម្ពុជា (NBC) ចាប់ផ្តើមដំណើរការដោយជោគជ័យនូវទំនាក់ទំនងទូទាត់ប្រាក់ឆ្លងព្រំដែនកម្ពុជាម៉ាឡេស៊ី ដោយប្រើ QR កូដ ក្នុងគោលបំណងភ្ជាប់ពាណិជ្ជករជាង ៥លាននាក់រវាងប្រទេសទាំងពីរ នេះបើយោងតាមសារៈព័ត៌មាន Asianbankingandfinance ចុះថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤។

គំនិតផ្តួចផ្តើមដ៏សំខាន់នេះ បានឈានដល់ការបញ្ចប់ដំណាក់កាលទី ១ របស់ខ្លួននៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្ពុជាធ្វើការទូទាត់ប្រាក់លើសេវាលក់រាយបានភ្លាមៗ នៅក្នុងប្រទេសម៉ាឡេស៊ី តាមរយៈការស្កែនលេខកូដ DuitNow QR ដោយប្រើកម្មវិធី Bakong ឬកម្មវិធី Maybank M2U KH ។

ដំណាក់កាលទី២ នៃគម្រោងនេះ នឹងត្រូវពង្រីកបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះ ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ម៉ាឡេស៊ី អាចទូទាត់ប្រាក់នៅកម្ពុជាបានយ៉ាងរលូនតាមរយៈលេខកូដ KhmerQR ។ កិច្ចខិតខំប្រឹងប្រែងសហការនេះ ត្រូវបានបង្កើតឡើងជាផ្លូវការកាលពីខែកុម្ភៈ ឆ្នាំ ២០២៤ ជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នារវាង BNM និង NBC។

ការភ្ជាប់ទំនាក់ទំនងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលបែបនេះ នឹងផ្តល់ឱកាសយ៉ាងច្រើនសម្រាប់ពាណិជ្ជករ ជាពិសេសអាជីវកម្មខ្នាតតូចនៅទូទាំងប្រទេសកម្ពុជា និងម៉ាឡេស៊ី ដោយផ្តល់ឱ្យពួកគេនូវលទ្ធភាពទទួលបានមូលដ្ឋានអតិថិជនកាន់តែទូលំទូលាយជាងមុន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]