កម្ពុជា-ស្វីស សហការគ្នាជំរុញការប្រើប្រាស់បច្ចេកវិទ្យា Blockchain ក្នុងអភិវឌ្ឍទីក្រុងឆ្លាតវៃនៅកម្ពុជា

​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយមូលនិធិ DFINITY ដែលជាអង្គការមិនរកប្រាក់ចំណេញមួយររបស់ប្រទេសស្វីស ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យា Blockchain និងបញ្ញាសិប្បនិម្មិត (AI) ក្នុងគោលដៅគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា ជាពិសេសគម្រោងទីក្រុងឆ្លាតវៃ។

កិច្ចសហការនេះ បានធ្វើឡើងតាមរយៈការចុះហត្ថលេខារួមគ្នាលើលិខិតបញ្ជាក់បំណងជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងទិវាកាសប្តាហ៍បច្ចេកវិទ្យា blockchain សិង្ហបុរី កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត ហ៊ុល​ សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “កិច្ចសហការនេះ នឹងផ្តោតសំខាន់លើអធិបតេយ្យភាពបច្ចេកវិទ្យាCloud និងតាមដានការប្រើប្រាស់បច្ចេកវិទ្យានេះដោយតម្លាភាព វិសាលភាព និងសុវត្ថិភាព សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ តាមរយៈវិមជ្ឈការដំណោះស្រាយ blockchain លើបច្ចេកវិទ្យា ICP។ ភាពជាដៃគូនេះក៏នឹងផ្តល់ឱ្យស្ថាប័ននានារបស់កម្ពុជានូវឱកាសសហការជាមួយគ្រឹះស្ថានអប់រំសិក្សាទាំងក្រៅ និងក្នុងប្រទេស ក្នុងការលើកកម្ពស់ការស្រាវជ្រាវរួមគ្នា និងគម្រោងនវានុវត្តន៍ផ្សេងៗ ដែលគាំទ្រដោយបច្ចេកវិទ្យា blockchain សំខាន់ៗរបស់ពិភពលោក។”​

ឯកឧត្តមបានបន្ថែមថា តាមរយៈការបញ្ចូលបច្ចេកវិទ្យា blockchain ​ទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាតិ យើងមានគោលដៅបង្កើតដំណោះស្រាយដែលមានសុវត្ថិភាព តម្លាភាព និងវិសាលភាព ដែលនឹងជំរុញកិច្ចខិតខំប្រឹងប្រែងទីក្រុងឆ្លាតវៃ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ច និងសង្គមឌីជីថលជារួម។

ដោយឡែក លោក Dominic Williams ស្ថាបនិក និងជាប្រធានក្រុមអ្នកវិទ្យាសាស្ត្ររបស់មូលនិធិ DFINITY ជឿជាក់ថា  បច្ចេកវិទ្យា blockchain និងបញ្ញាសិប្បនិម្មិត អាចផ្តល់នូវបរិវត្តន៍កម្មហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងឌីជីថលរបស់កម្ពុជា តាមរយៈការពង្រឹងសក្តានុពលសេដ្ឋកិច្ចកម្ពុជាក្នុងយុគសម័យឌីជីថល។ វិសាលភាព និងតម្លាភាពនៃបច្ចេកវិទ្យា ICP នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃរបស់កម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធដែលមានសុវត្ថិភាព តម្លាភាព និងស្ថេរភាព។

កិច្ចសហការនេះ នឹងជំរុញកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលមួយក្នុងតំបន់សម្រាប់ចំណេះដឹង នវានុវត្តន៍ និងជំនាញផ្សេងៗលើការប្រើប្រាស់បច្ចេកវិទ្យា blockchain សម្រាប់ទីក្រុងឆ្លាតវៃផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]