​ថៃស្នើកម្ពុជា បង្កើតកម្មវិធី​ ​(៦​ប្រទេស​-គោលដៅ​១​) ដើម្បីលើកកម្ពស់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ក្នុងតំបន់អាស៊ាន

រដ្ឋមន្ត្រីការបរទេសថៃ បានបញ្ជូនទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការបរទេសថៃ និងសហការី មកកម្ពុជា ដើម្បីពិភាក្សាលើគំនិតផ្តួចផ្តើមទេសចរណ៍ “៦ប្រទេស គោលដៅតែ១” ក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរនៅក្នុងតំបន់អាស៊ាន។

នេះបើយោងតាមជំនួបរវាង លោក Dusit Menapan និង Chayika Wongnapachant ទីប្រឹក្សារដ្ឋមន្ត្រីការបរទេសថៃ ដែលបានមកជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម ហួត ហាក់ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៤។

ជំនួបខាងលើនេះបានផ្តោតសំខាន់ទៅលើ ការបង្កើតបទពិសោធន៍ថ្មីក្នុងការ ធ្វើដំណើរដ៏រីករាយក្នុងប្រទេសចំនួនប្រាំមួយក្នុងតំបន់អាស៊ាន។

គួរបញ្ជាក់ថា ប្រទេសទាំង៦ ដែលភាគីថៃបានបញ្ជូលទៅក្នុងគំនិត​ផ្ដួចផ្ដើម​ (៦ប្រទេស គោលដៅតែ១)​ នេះ រួមមាន៖ ​ប្រទេស​ប្រ៊ុយណេ កម្ពុជា ឡាវ ម៉ាឡេស៊ី វៀតណាម និង​ថៃ។

យ៉ាងណាក៏ដោយ ភាគីថៃបានបង្ហាញពីបំណងចង់សាកល្បងកម្មវិធីនេះដំបូងជាមួយកម្ពុជា មុននឹងពង្រីកវាទៅប្រទេសចំនួនប្រាំផ្សេងទៀត។

លើសពីនេះ តំណាងថៃបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រផ្សេងៗក្នុងការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ដូចជាការដាក់ចេញនូវការលើកលែងទិដ្ឋាការទៅវិញទៅមក និងជម្រើសសម្រាប់អ្នកដំណើរក្នុងការទទួលបានទិដ្ឋាការពេលមកដល់ប្រទេសទាំងពីរ។ វិធានការទាំងនេះមានគោលបំណង ដើម្បីសម្រួលដំណើរការអន្តោប្រវេសន៍ និងអភិវឌ្ឍអត្តសញ្ញាណទេសចរណ៍ដ៏ស្អិតរមួត។នេះបើយោងតាមការចុះផ្សាយរបស់ pattayamail នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។

ឆ្លើយតបទៅនិងសំណើខាងលើ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កម្ពុជា នៅមិនទាន់បង្ហាញពីការគំាទ្រនៅឡើយទេ ដោយគ្រាន់តែធ្វើការស្នើសុំត្រឡប់ទៅភាគីថៃវិញ ឱ្យជួយផ្ញើនូវឯកសារទស្សនាទានគ្រប់ជ្រុងជ្រោយ និងឯកសារពាក់ព័ន្ធនិងគំនិតផ្តួចផ្តើមនេះមកកម្ពុជាតាមផ្លូវការទូត ដើម្បីពិនិត្យ និងពិចារណាជាមុនសិន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]