រយៈពេល១០ខែ កម្ពុជាស្រូបវិនិយោគថ្មីបាន ៣៤៦គម្រោង តម្លៃជាង $៥ពាន់លាន កើន ៣៨%

សេដ្ឋកិច្ចកម្ពុជាត្រូវបានគេមើលឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ទាំងការវិនិយោគក្នុងស្រុក និងក្រៅស្រុក ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីបានរហូតដល់ ៣៤៦គម្រោង ត្រឹមរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៤ (គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤)។ គម្រោងទាំងអស់នេះ មានទុនវិនិយោគសរុបជាង ៥ពាន់លានដុល្លារ ដែលនឹងអាចបង្កើតការងារបានប្រមាណ ២៧ម៉ឺនកន្លែង នេះជាសញ្ញាដ៏ជោគជ័យមួយសម្រាប់ទីផ្សារការងាររបស់ប្រទេសកម្ពុជា។

បើតាមការលើកឡើងរបស់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិកម្ពុជា នៅថ្ងៃទី១២ វិច្ឆិកា ២០២៤ ថា កំណើននៃការវិនិយោគក្នុងអំឡុងពេល១០ខែនេះ មានការកើនឡើង ប្រមាណ ៣៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលនេះជាការឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃបរិយាកាសសេដ្ឋកិច្ចរបស់ប្រទេស និងការទាក់ទាញវិនិយោគិនបរទេស។

ដោយឡែកនៅក្នុងខែតុលាតែមួយ មានគម្រោងថ្មីចំនួន ៣០ ត្រូវបានអនុម័ត រួមជាមួយនឹងការពង្រីកផលិតកម្មមានចំនួន ១ ក្រោមទុនវិនិយោគសរុបចំនួន ២២៦ លានដុល្លារ។ គម្រោង​ទាំង​នេះ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹងអាច​បង្កើត​ការងារ​បាន​ប្រមាណ ១៦.០០០​កន្លែង។ ក្នុងចំណោមការបណ្តាក់ទុនដែលបានអនុម័តនេះ មានគម្រោងចំនួន ២១ ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស (SEZs) និង ១០គម្រោងទៀត មានទីតាំងស្ថិតនៅក្នុងតំបន់តបន់សេដ្ឋកិច្ចពិសេស។ ទាំងអស់នេះបានបញ្ជាក់ឱ្យឃើញពីវិធីសាស្រ្តប្រកបដោយតុល្យភាពសម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់។

ក្នុងចំណោមគម្រោងទាំងអស់ ដែលបានអនុម័តរួច ឃើញថា មានវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានរោងចក្រផលិតសម្លៀកបំពាក់ ស្បែកជើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍បោះជំរុំ និងគ្រឿងសង្ហារឹម ដែលនេះជាការបង្ហាញពីមូលដ្ឋានឧស្សាហកម្មចម្រុះរបស់កម្ពុជាផងដែរ។

យ៉ាងណាក៏ដោយ ក្នុងខែតុលានេះ ការវិនិយោគមកពីប្រទេសចិននៅតែជាប្រភពទុនដ៏ធំបំផុតនៅកម្ពុជា ដែលស្មើនឹង៥៣,៣៩ភាគរយ នៃការវិនិយោគសរុបដែលបានអនុម័ត បន្ទាប់មកការវិនិយោគក្នុងស្រុកមានចំនួន ២៩,៤៧ភាគរយ។

ការហូរចូលនៃដើមទុននេះបង្ហាញពីការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគបរទេស ជាពិសេសពីប្រទេសចិន ដែលបញ្ជាក់ពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរ។

ទាំងអស់នេះក៏ដោយសារតែរដ្ឋាភិបាលកម្ពុជាតែងតែបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងសក្តានុពល ពិសេសគ្រោងនឹងប្រែក្លាយប្រទេសមួយនេះទៅជាគោលដៅវិនិយោគដ៏សម្បូរបែបសម្រាប់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]