ជាការសាទរឆ្នាំថ្មី, រដ្ឋាភិបាលកម្ពុជាប្រកាសបញ្ចុះតម្លៃ eVisa ចាប់ពីថ្ងៃទី១ មករា ២០២៥នេះតទៅ!

ជាការស្វាគមន៍ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងការប្រកាសដ៏អស្ចារ្យមួយសម្រាប់អ្នកដំណើរអន្តរជាតិ ដោយចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នេះតទៅ ភ្ញៀវទេសចរបរទេសទាំងអស់ដែលធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា អាចទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើនលើថ្លៃសេវា eVisa របស់ពួកគេ ទាំងនេះគឺជាការផ្តល់ជូននូវភាពងាយស្រួលសម្រាប់ដំណើរកម្សាន្តដ៏សម្បូរបែបនៅប្រទេសកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលបានប្រកាសថា តម្លៃសម្រាប់ eVisa-ប្រភេទទេសចរ(T) ត្រូវបានកាត់បន្ថយពី ៣៦ដុល្លារ មកនៅត្រឹមតែ ៣០ដុល្លារ ខណៈ eVisa-ប្រភេទធម្មតា(E) ត្រូវបានកាត់បន្ថយពី ៤២ដុល្លារ មកនៅត្រឹមតែ ៣៥ដុល្លារ ប៉ុណ្ណោះ។ ការកាត់បន្ថយតម្លៃសេវាទិដ្ឋាការអេឡិចត្រូនិកសម្រាប់ឆ្នាំ២០២៥នេះ មិនត្រឹមតែជួយសម្រួលដល់ដំណើរការស្នើសុំទិដ្ឋាការប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលបំណងជំរុញទេសចរណ៍ផងដែរ ដោយផ្តល់ជូននូវភាពងាយស្រួលកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរជុំវិញពិភពលោកថែមទៀតផង។

ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់នូវបទពិសោធន៍ធ្វើដំណើរ ដោយសម្រួលនិតិវិធីនៃការស្នើសុំទិដ្ឋាការរបស់អ្នកដំណើរទាំងអស់ ដោយជំរុញឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវធ្វើការរួមគ្នាដើម្បីកែលម្អប្រសិទ្ធភាពនៃប្រព័ន្ធ e-visa និង e-arrival ដោយបញ្ចូលវាទៅក្នុងប្រព័ន្ធ Ecosystem តែមួយរបស់រាជរដ្ឋាភិបាល។

មិនថាអ្នកកំពុងរៀបចំផែនការធ្វើដំណើរផ្សងព្រេងវប្បធម៌នៅប្រាសាទអង្គរវត្ត ឬដំណើរកម្សាន្តតាមតំបន់ឆ្នេរដូចជាក្រុងព្រះសីហនុ នោះទេ ការអភិវឌ្ឍន៍ថ្មីទាំងនេះនឹងធ្វើឱ្យឆ្នាំ២០២៥ ជាពេលវេលាដ៏ល្អសម្រាប់ទទួលយកបទពិសោធន៍គ្រប់យ៉ាងដែលប្រទេសកម្ពុជាមាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]