ទីក្រុងភ្នំពេញជាប់លេខ១ ជាគោលដៅទេសចរណ៍ឆ្លងឆ្នាំសកល មានតម្លៃសមរម្យបំផុតនៅអាស៊ី

គេហទំព័រឌីជីថលទេសចរណ៍ Agoda បានចាត់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅទេសចរណ៍ចូលឆ្នាំសកល ២០២៥ ដែលមានតម្លៃសមរម្យបំផុតនៅអាស៊ី។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា ដែលបានដកស្រង់ចេញពីសារព័ត៌មាន Yahoo Finance និង Travel and Tour World និង PR Newswire ។

ប្រភពដដែលនេះ បានឱ្យដឹងថា បន្ទប់ស្នាក់នៅក្នុងរាជធានីភ្នំពេញ ជាមធ្យមមានតម្លៃមិនលើសពី ៦៧ដុល្លារអាមេរិក នៅថ្ងៃចុងក្រោយនៃឆ្នាំ២០២៤ ដែលមានតម្លៃទាបជាងនៅក្រុងហាណូយ ប្រទេសវៀតណាម មានតម្លៃជាមធ្យម ៧៩ដុល្លារ និងក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី ដែលមានតម្លៃជាមធ្យម ៩២ដុល្លារ។

បន្ថែមពីនេះ លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស សរុបជាង ៣,៥ លាននាក់ បានដើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ នៅទូទាំងប្រទេស។​ ក្នុងនោះ បុណ្យឆ្លងឆ្នាំសកល ២ថ្ងៃ នៅរាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរជាង ១លាន៥សែននាក់មកទស្សនាយ៉ាងច្រើនកុះករ។

បើតាមគេហទំព័រ Travel and Tour World បាន​ឱ្យដឹងថា ក្នុងអំឡុងដំណើរកំសាន្តចូលឆ្នាំសកល២០២៥ នៅកម្ពុជា មានភ្ញៀវជាតិសរុបចំនួន ៣.៤៤៤.០៦៥នាក់ និងភ្ញៀវអន្តរជាតិចំនួន ៤៧.២៦០នាក់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]