កំពង់ផែទេសចរណ៍កំពត សហការនិងក្រុមហ៊ុន វិរៈ ប៊ុនថាំ បើកសេវាទូកទេសចរណ៍ល្បឿនលឿននៅកម្ពុជា

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត របស់ក្រុមហ៊ុន ខេអាយធីភី ឌីវេឡុបម៉ិន ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AZ Group បានសហការជាមួយក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វិរៈ ក្នុងការផ្តល់សេវាកម្មទូកទេសចរណ៍ល្បឿនលឿនឆ្ពោះទៅកាន់ប្រទេសជិតខាង។ នេះបើតាមពិធីចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។

អ្នកឧកញ៉ា បានឱ្យដឹងថា​ តាមរយ:កិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនទាំងពីររំពឹងថា នឹងជំរុញភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិអោយបាន ៥០ម៉ឺននាក់ក្នុងឆ្នាំ២០២៥ និង ១លាននាក់ ក្នុងឆ្នាំ២០២៦ បន្ទាប់ពីបានបើកដំណើរការអាជីវកម្មកំពង់ផែអន្តរជាតិកំពត (KITP)នេះអស់មួយរយៈពេលមកហើយ។ (អានបន្ថែម)

អ្នកឧកញ៉ា បានបន្ថែមថា កិច្ចសហប្រតិបត្តិការនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យដឹកជញ្ជូនអ្នកដំណើរ ជាពិសេសសម្រាប់ការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចេញពីខេត្តកំពត ឆ្ពោះទៅកាន់បណ្តាកោះនានា ក៏ដូចជាទៅកាន់ពិភពលោក ហើយក៏នឹងក្លាយជាច្រកស្រូបទាញសេដ្ឋកិច្ចដ៏សំខាន់មួយទៀតសម្រាប់ប្រទេសកម្ពុជា។

លើសពីនេះ កិច្ចសហការនេះ នឹងរួមចំណែកអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសការចូលរួមលើកកម្ពស់វិស័យសេវាកម្មបដិសណ្ឋារកិច្ច និងសេវាកម្មដឹកអ្នកដំណើរតាមផ្លូវទឹកនៅកម្ពុជា ខណៈដែលកន្លងមកក្រុមហ៊ុនវីរ:ប៊ុនថាំ បាននិងកំពុងធ្វើប្រតិបត្តិការទូកល្បឿនលឿនឆ្ពោះទៅកាន់ កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះស្តេចអស់រយ:ពេលជិត ៨ឆ្នាំមកហើយ។

ក្រុមហ៊ុន វីរ:ប៊ុនថាំ ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនដំបូងគេដែលផ្តល់សេវាកម្មទូកដឹកអ្នកដំណើរដ៏ទំនើបពីកំពង់ផែទេសចរណ៍អន្តរជាតិកំពតឆ្ពោះទៅកាន់កោះត្រល់ (កោះ Phu Quoc) ប្រទេសវៀតណាម ដែលនេះជាការពង្រឹងតួនាទីរបស់ខ្លួនជាអ្នកត្រួសត្រាយផ្លូវក្នុងឧស្សាហកម្មមួយនេះ។(អានបន្ថែម)

នៅពេលដែលទេសភាពទេសចរណ៍មានការវិវឌ្ឍ ភាពជាដៃគូនេះគឺជាចំណុចដ៏គួរឱ្យទាក់ទាញមួយសម្រាប់ខេត្តកំពត ដើម្បីបង្កើនជាជម្រើសថ្មីសម្រាប់ការធ្វើដំណើរ និងការជំរុញដល់សេដ្ឋកិច្ចជាតិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]