ក្នុងឆ្នាំ២០២៤ កម្ពុជានាំចូលដែកសរុបជាង ៦៣១លានដុល្លារ កើនជិត ៧០ភាគរយ

វិស័យសំណង់នៅប្រទេសកម្ពុជាកំពុងមានការវិវត្តន៍ឡើងវិញគួរឱ្យកត់សម្គាល់ ដោយផ្អែកលើទំហំនៃការនំាចូលដែក និងដែកថែបមានការកើនឡើងយ៉ាងខ្លាំង។ ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាបាននាំចូលដែក និងដែកថែប កើនឡើងដល់ជាង ៦៣១លានដុល្លារ ដែលការកើនឡើងនេះ មានរហូតដល់ ៦៩,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលការនាំចូលមានត្រឹមតែជាង ៣៧២លានដុល្លារប៉ុណ្ណោះ។

នេះ​បើ​តាមរបាយការណ៍របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE) ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។

បើក្រឡេកមើលតួលេខនៅក្នុងខែធ្នូ ឆ្នាំ២០២៤តែមួយ បានបង្ហាញថា ការនាំចូលដែក និងដែកថែបដែលមានចំនួនសរុបជាង ៦៩លានដុល្លារ ពោលគឺកើនឡើង ៧៦,៩ភាគរយ បើធៀបនឹងខែធ្នូ ឆ្នាំ២០២៣ ដែលមានចំនួនត្រឹមតែជាង ៣៩លានដុល្លារប៉ុណ្ណោះ។

បច្ចុប្បន្នការនាំចូលដែក និងដែកថែប បានរួមចំណែក ២,២ភាគរយ នៃការនាំចូលសរុបរបស់កម្ពុជា ដែលមានតម្លៃសរុបជាង ២៨ពាន់លានដុល្លារ។

អ្នកជំនាញបានចាត់ទុកការកើនឡើងនៃការនាំចូលដែក និងដែកថែបនេះ ជាសូចនាករវិជ្ជមាននៃការងើបឡើងវិញបន្តិចម្តងៗរបស់វិស័យសំណង់ពីបញ្ហាប្រឈមនានានៅពេលកន្លងមក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]